ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរពេទ្យជីភូចាក់ថ្នាំ២ម្ជុលនៅផ្ទះខ្លួនឯងបណ្តាលឲ្យកុមារាម្នាក់ស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បែកធ្លាយរឿងកុមារា ម្នាក់ទើបអាយុ១៤ខែប៉ុណ្ណោះមានអាការ ក្តៅខ្លួនត្រូវឪពុកម្តាយនាំយកទៅពិនិត្យ នៅបន្ទប់ពិគ្រោះជំងឺ ប្រាក់ សម្បត្តិ ប្រធាន មន្ទីរពេទ្យជីភូ ហើយចាក់ថ្នាំពីរម្ជុលស្រាប់ តែប្រកាច់ស្លាប់មុនបញ្ជូនមកដល់មន្ទីរ ពេទ្យបង្អែកប្រតិបត្តិជីភូ។ ករណីនេះបាន​ កើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ តែទើបធ្លាយរឿងនេះ។

ម្តាយកុមារារងគ្រោះឈ្មោះ ភឿន ចី អាយុ២៩ឆ្នាំ រស់នៅភូមិសេកជ្រំ ឃុំស្វាយ តាយាន ស្រុកកំពង់រោទ៍ បាននិយាយថា កូនរបស់គាត់ឈ្មោះ ហន ដាវិន ភេទប្រុស អាយុ១ឆ្នាំ២ខែ នៅវេលាម៉ោងប្រមាណ ៦និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ កូនគាត់មានអាការមិនសូវស្រួល​ ខ្លួន ដោយរាក និងក្អួត គាត់ក៏នាំកូនទៅ កន្លែងបន្ទប់ពិគ្រោះព្យាបាលរបស់លោក ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យជីភូ ដែល​មានទីតាំងនៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ដើម្បីស្ទង់កម្ដៅព្យាបាល។ ខណៈនោះ លោក ប្រាក់ សម្បត្តិ ពិនិត្យឃើញកម្ដៅ កូនគាត់ឡើងដល់៣៩អង្សាសេ ក៏ទាញ ម្ជុល និងបូមថ្នាំចាក់ពីរម្ជុលហើយប្រាប់ឲ្យ ពួកគាត់ជាឪពុកម្តាយនាំកូនទៅផ្ទះវិញវា នឹងបានធូរស្បើយហើយតែមិនដូចបំណង គ្រាន់តែចេញផុតពីកន្លែងលោក ប្រាក់ សម្បត្តិ បានប្រហែល១០០ម៉ែត្រ។ ស្រាប់ តែកូនរបស់គាត់ប្រកាច់សភ្នែកព្រាតធ្វើឲ្យ គាត់ និងប្តីមានការភិតភ័យយ៉ាងខ្លាំងក៏ ត្រឡប់ទៅកន្លែងបន្ទប់ពិគ្រោះជំងឺនោះវិញ តែត្រូវលោក ប្រាក់ សម្បត្តិ បញ្ជាឲ្យនាំទៅ មន្ទីរពេទ្យប្រតិបត្តិជីភូវិញដោយពុំបាន​ទទួលខុសមើលកូនគាត់ឡើយ។

ប្រភពបន្តទៀតថា ខណៈដែលនាំកូន មកដល់មន្ទីរពេទ្យជីភូត្រូវគ្រូពេទ្យដែល ប្រចាំនៅទីនោះដាក់អុកស៊ីហ្សែនហើយបាន ដាច់ខ្យល់ស្លាប់នៅវេលាម៉ោងជាង៩យប់ ថ្ងៃដដែលតែម្តង ដែលគ្រូពេទ្យខ្លះនិយាយ ថាកូនគាត់ស្លាប់មុនពេលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យទៅទៀត។

ករណីនេះបើតាមម្តាយក្មេងរងគ្រោះ បានសំណូមពរទៅលោកប្រធានមន្ទីរសុខា ភិបាលខេត្ត និងសមត្ថកិច្ចត្រូវមានវិធានការ ចំពោះលោក ប្រាក់ សម្បត្តិ ឲ្យទទួលខុស ត្រូវចំពោះការស្លាប់កូនប្រុសរបស់គាត់ ហើយក៏សូមឲ្យក្រុមគ្រូពេទ្យទាំងអស់ ជា ពិសេសកន្លែងបន្ទប់ពិគ្រោះជំងឺលោក ប្រាក់ សម្បត្តិតែម្តង សូមកុំគិតលុយជាធំពេក ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺផង។ ព្រោះលោក ប្រាក់ សម្បត្តិ​ នេះ ពុំបានទទួលការព្យាបាល កូនរបស់ពួកគាត់ឲ្យបានត្រឹមនោះទេដោយ មានអ្នកជំងឺច្រើនដេកនៅផ្ទះរបស់លោក ហើយចាក់ថ្នាំពីរម្ជុលឲ្យត្រលប់ទៅផ្ទះវិញ ដោយមិនបានពិនិត្យរកជំងឺនោះថា ជាជំងឺ អ្វីហាក់បីដូចជាមើលងាយមើលថោកដល់ ជីវិតមនុស្សពេក។

លោក ប្រាក់ សម្បត្តិ ម្ចាស់គ្លីនិកបាន បញ្ជាក់ថា ក្មេងហ្នឹងវារាកហើយក្អួតមក ពិនិត្យព្យាបាលនៅកន្លែងលោក ហើយ លោកក៏បានចាក់ថ្នាំឲ្យពីរម្ជុលរួចទើបឲ្យ ត្រឡប់ទៅផ្ទះវិញ ដោយក្មេងនេះចេះតែ ប្រកាច់ក៏បញ្ជូនមកមន្ទីរពេទ្យជីភូវិញ។ លោកថា គ្រូពេទ្យបានជួយអស់លទ្ធភាព ហើយមិនដឹងធ្វើដូចម្តេចទេ។

លោក គុជ ស៊ីថា អនុប្រធានមន្ទីរសុខា ភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈ ពង្រឹងក្រុមគ្រូពេទ្យមិនអាចសុំការបំភ្លឺបាន ទេ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា វា ជាកំហុសមួយដែលមិនអាចទទួលយក បានចំពោះលោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ បើនៅផ្ទះរបស់គាត់មិនអាចទទួលជំងឺនេះបាន ម្តេចមិនឲ្យគេទៅសម្រាកនៅមន្ទីរ ពេទ្យជីភូ បើស្ថិតនៅជិតផ្ទះរបស់លោកដែរ នោះ? តើលោក គុជ ស៊ីថា ដែលជាប្រធាន គណៈគ្រូពេទ្យខេត្តដែលល្បីខាងអនុវត្ត​ ច្បាប់ស្ដង់ដារនឹងមានវិធានការយ៉ាងណា ចំពោះគ្រូពេទ្យដែលមានកំហុស៕ សហការី


ចែករំលែក៖