ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាល្លឺម៉ង់៖ គណបក្សរបស់លោកស្រី ម៉ាគែល ទទួលបានជ័យជម្នះប្រកៀកប្រកិត

ចែករំលែក៖

គណបក្ស CDU របស់លោកស្រី Angela Merkel ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតកន្លងមកដោយមានសំឡេងគាំទ្រតិចជាការព្យាករណ៍។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែកញ្ញា លោកស្រី ម៉ាគែល ទទួលបានសំឡេងគាំទ្រ៣២,៥ភាគរយ ជួយឲ្យគណបក្ស CDU នាំមកនៅក្នុងការបោះឆ្នោតនោះ។ កន្លងទៅ នៅមុនការបោះឆ្នោត មានការស្ទង់មតិបង្ហាញឲ្យឃើញថា គណបក្សសម្ពន្ធមិត្តកាន់អំណាច ដឹកនាំដោយគណបក្ស CDU និង CSU ទទួលបានសំឡេងគាំទ្រ៣៦ដល់៣៧ភាគរយ។

ជាមួយនឹងសំឡេងគំាទ្រខាងលើ គណបក្សសម្ពន្ធមិត្តកាន់អំណាចទាំង២ទទួលបានអាសនៈប្រមាណ២១៩ប៉ុណ្ណោះនៅក្នុងសភា គឺតិចជាង៣០អាសនៈ បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីឆ្នាំ២០០៥។

បើទោះបីធ្លាក់ចុះការគាំត្រក៏មិនអាចធ្វើឲ្យគណបក្ស CDU និង CSU បាត់បង់ការនាំមុខ លើចំនួនអាសនៈនៅក្នុងសភានោះដែរ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ការគាំទ្រពីពល រដ្ឋអាល្លឺម៉ង់ទៅលើលោកស្រី ម៉ាគែល ក៏បានធ្លាក់ចុះជាបន្តបន្ទាប់។

ក្រោយការបោះឆ្នោតខាងលើគណបក្សកាន់អំណាចរបស់លោកស្រី ម៉ាគែល និងសម្ពន្ធមិត្តចាំបាច់ត្រូវតែកែទម្រង់នយោបាយដឹកនាំ ដើម្បីអូសទាញការគាំទ្រពីពលរដ្ឋជាថ្មីឡើងវិញ បើមិនដូច្នោះទេ នឹងត្រូវបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតលើកក្រោយៗទៀត៕ ម៉ែវ សាធី


ចែករំលែក៖