ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាំងស្រវឹង ប៉ះរថយន្តគេដួលសន្លប់ រថយន្តបើកទៅបាត់

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំងដោយ មិនប្រយត្ន័បានជិះជែងហើយប៉ះរថយន្តគេបញ្ច្រាស់ទិសគ្នាធ្វើឲ្យដួលបោកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧

នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៥-២៦ ចំណុច ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ដ៉ារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង ជិះ ម៉ូតូម៉ាកយ៉ាម៉ាហា FiNO ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ1AA -7754 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ពីអ្នកលឿងទៅភ្នំពេញ ក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះជាមួយ រថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យដួលម៉ូតូរបួសបាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ចំណែករថយន្តបានរត់គេចទៅខាងអ្នកលឿងបាត់ទៅ។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយចុះទៅយកម៉ូតូជនរងគ្រោះរក្សាទុកជូនក្រុមគ្រួសារមកទទួលយកទៅប្រើប្រាស់វិញ៕ ប្រាថ្នា


ចែករំលែក៖