ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់​ក្នុងផ្ទះសំណាក់យីហោ​ឡាហ័រ​

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានចុះទៅត្រួតពិនិត្យមើលផ្ទះសំណាក់យីហោ​ (ឡាហ័រ​ )ក្រោយទទួលបានព័ត៌មានថាមានករណីជនជាតិបរទេសដេកស្លាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផងដែរ ។

ករណីជនបរទេសម្នាក់ដេកស្លាប់​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ​ (ឡាហ័រ​ )​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ27E0បន្ទប់លេខ104ជាន់ទី1ផ្លូវ110ភូមិ07សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះសំណាក់ឈ្មោះ​ Rehman Abdulភេទប្រុស​ ជនជាតិ​ ព៉ាហ្គីស្ថាន ។​

ជនរងគ្រោះ ឈ្មោះ Braunwarth Patrice Jean Pierre Rene ភេទប្រុស ជនជាតិ Francaise ​ ឆ្នាំកំណើត1959កាន់លិខិតឆ្លងដែនលេខ 15CA57141

តបតាមកាបំភ្លឺរបស់ឈ្មោះ​ ញឹម​ សេរី​ ភេទប្រុស​ អាយុ25ឆ្នាំជនជាតិខ្មែរ​ និងឈ្មោះអៀត​ រំដួល​ ភេទស្រីអសយុ24​ជនជាតិខ្មែរជាអ្នកទទួលភ្ញៀវនៅផ្ទះសណាក់ឡាហ័រ​ បានប្រាប់ថាមានភ្ញៀវដេកស្លាប់នៅក្នុងបន្ទប់លេខ104ជាប់គន្លឹះសោទ្វាពីរក្នុងរួចខ្ញុំបានមើលតាមបង្អួចបន្ទប់បានឃើញភ្ញៀវបរទេសភេទប្រុសម្នាក់អាយុប្រហែល58ឆ្នាំដេកស្លាប់នៅលើក្រែពូក។

តាមចំម្លើយបំភ្លឺពីឈ្មោះ ញុឹម សេរី ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ និងឈ្មោះអៀត​ រំដួល​ ភេទស្រី អាយុ២៤ឆ្នាំ ​ជនជាតិខ្មែរ ជាអ្នកទទួលភ្ញៀវនៅផ្ទះសណាក់ឡាហ័រ​ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានមកជួលផ្ទះសំណាក់ខាងលើនេះស្នាក់នៅរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង២០នាទី បុគ្គលិកនិងម្ចាស់ផ្ទះសំណាក់ បាននាំគ្នាឡើងទៅបន្ទប់ជនរងគ្រោះឃើញជាប់គន្លឹះសោរទ្វារក៏បានបើកបង្អួចមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់​លើក្រែពូកគ្រែក្នុងផ្ទះសំណាក់យីហោ​ (ឡាហ័រ​ )​ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ឆ្លងតាមការពិនិត្យនឹងធ្វើកោសល្យវិច័យរបស់លោកគ្រូពេទ្យជំនាញ​ សាកសពស្លាប់ដោយសារ(គាំងបេះដូង)។

បច្ចុប្បន្ន​ សពត្រូវបានយកទៅក្លាសេទុកនៅវត្តស្ទឹងមានជ័យ ៕ស តារា


ចែករំលែក៖