ខេត្តកំពង់ធំ ៖ ប្រជាពលរដ្នជាច្រើនបានឈឺស្លាប់ និងខ្លះទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែការបរិភោគ ចំណីអាហារមិនស្អាត គ្មានអនាម័យ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅច្រកតោ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជិតបរិវេណម្ដុំព្រៃឡង់ ។
លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យដឹងថា មកដល់ថ្ងៃ២៥ ខែ កញ្ញា ឆ្នាំ ២០១៧នេះ ខាងគ្រូពេទ្យបានពិនិត្យឈាមហើយតែមិនទាន់រកមូលហេតុអ្វីអោយបានជាក់លាក់នោះទេ ជុំវិញការ ឈឺស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ន តែតាមការអះអាង របស់គ្រូពេទ្យ ថាជារោគសញ្ញា បារ៉ាស៊ីត ដែលមាននៅក្នុងសាច់ឆៅ បន្លែឆៅ ទឹកឆៅទាំងនោះ ដោយអាការះក្ដៅ ឈឺ ហើមសាច់ដុំ អស់កំលាំង ចុករោយពេញរាង្គកាយ បើតាមជំនឿរ អរូបិយ អ្នកខ្លះថា ត្រូវ អ្នកតាចង់ តែឥឡុវនេះមានប្រជាពលរដ្ន ជាច្រើនអ្នក កំពុងឈឺល្មមៗ ព្យាបាលនៅតាមភូមិនិង ៣នាក់ដែលឈឺធ្ងន់ បានបញ្ចូលទៅមន្ទីរពេទ្យកាលម៉ែត្រ ក្នុងនោះ មាន មន្ត្រីអនុរក្សការពារឧទ្យានធនធានធម្មជាតិព្រៃឡង់ម្នាក់ឈ្មោះឆេង សុខ ឆី អាយុ៣១ឆ្នាំ បានស្លាប់ និង ចំនួន ១៣ នាក់បានបញ្ចូនទៅព្យាបាលនៅប្រទេស វៀតណាម ទី១-ឈ្មោះព្រុំ ពង ទី២-ឈ្មោះ ចាប់ ជាន ទី៣-ឈ្មោះ គី ម៉ាប់ ទី៤-ឈ្មោះដោក ឌត ទី៥-ឈ្មោះ អេន អ៊ាន់ ទី៦-ឈ្មោះ កែវ គីលីន ទី៧-ឈ្មោះអ៊ុក អៀង ទី៨-ឈ្មោះ ស៊ឹម គឹមស៊ន ទី៩-ឈ្មោះ អៀប ឌីណា ទី១០-ឈ្មោះ គង់ វ៉ាន ទី១១-ឈ្មោះគឹម គង់ ទី១២-ឈ្មោះ លី សុខាឧត្តម ទី១៣- ឈ្មោះ លី សុខាឧត្តម ទាំង១៣នាក់កំពុងព្យាបាល តែនៅមិនទាន ធូរស្បើយនៅឡើយ។ ឯប្រជាពលរដ្ឋចំនួន៦នាក់ដែលបានស្លាប់ជាបន្ដបន្ទាប់ មានឈ្មោះ ទី១-ឈ្មោះ អ៊ុល ជីន ភេទប្រុស អាយុ២៨ឆ្នាំ ទី២-ឈ្មោះ ហ៊ិន ញ៉ឹម ភេទប្រុសអាយុ៤៩ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១៩ ,ទី៣ ឈ្មោះ ផេង ច្រាញ់ ភេទប្រុសអាយុប្រហែល៣៨ឆ្នាំ ,ទី៤ ឈ្មោះ សាំ គួន ភេទប្រុស អាយុ៤០ឆ្នាំ ,ទី៥ ឈ្មោះ ហ៊ីង ភន ភេទប្រុស អាយុ៣៧ឆ្នាំ ,ទី៦ ឈ្មោះ ប៉ាត ឌីន ភេទប្រុស អាយុ៣៣ឆ្នាំ។
លោកវេជ្ចបណ្ឌិត ស្រី ស៊ីន បានមានប្រសាសន៍ ថា ករណីដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ បណ្តាលមកពីពួកគាត់នាំគ្នាបរិភោគចំណីអាហារមិនស្អាត គ្មានអនាម័យដូចភ្លាសាច់សត្វព្រៃឆៅ (ដូចជាសាច់ជ្រូកព្រៃ សាច់ឈ្លូស ដោយពួកគាត់យកទៅធ្វើជាភ្លាហូបនៅឆៅៗតែម្តង) ខណៈសាច់សត្វព្រៃនោះវាមានផ្ទុកមេរោគ បារ៉ាស៊ីត នៅពេលយើងបរិភោគឆៅវា បណ្តាលឲ្យកើតជាជំងឺឈឺសាច់ដុំ និងហើមដៃហើមជើង ឈឺចុកចាប់ពេញខ្លួនរហូតដល់ស្លាប់តែម្តង ៕ ប៊ុន រិទ្ធី