ភ្នំពេញ៖ នៅតំបន់ផ្សារអូរឫស្សី នាម៉ោង១១ដល់ម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់មួយមេធំ នៅពេលមេឃកំពុងភ្លៀង និងក្រោយភ្លៀង ទឹកហូរចូលបំពង់លូបានទាន់ពេល មិនមានដក់លិចលើទ្រូងផ្លូវរំខានដល់ការធ្វើចរាចរណ៍នោះឡើយ។
កម្លាំងសន្តិសុខតាមគោលដៅបន្តត្រួតពិនិត្យមាត់លូ និងប្រមូលសំរាមជាប្រចាំ៕ ស រស្មី