ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បានលោតពីផ្ទះជាន់ទី២ស្លាប់បាត់ បង់ជីវិតដោយសារមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់មានវ័យ២៣ឆ្នាំបានលោតពីលើផ្ទះល្វែងដែលមានកំពស់២ជាន់ធ្លាក់មកដល់ដីស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មដោយសារមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ ហ៊ុន លីយ៉ានុត អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះភូមិបុលតាផង់ ឃុំ ត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ប្រភពពីបុរសម្នាក់ឈ្មោះ សួង សុខា អាយុ៥៣ឆ្នាំ ដែលជាម្ចាស់ផ្ទះ និងត្រូវជាពូនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើត ហេតុកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានធ្វើពិធីបុណ្យគម្រប៧ថ្ងៃឲ្យម្តាយ របស់គាត់ដែលត្រូវជាយាយរបស់នារីរងគ្រោះនៅវត្តទឹកថ្លាហើយពេលធ្វើបុណ្យរួចក៏ហៅក្មួយស្រីរូបនេះឲ្យមកសម្រាកនៅផ្ទះគាត់មួយយប់សិនទៅស្អែកឡើងចាំទៅស្រុកវិញ។ លុះព្រឹកឡើងមិនដឹងមានរឿងអ្វីស្រាប់តែជួបហេតុការបែបនេះកើតឡើងតែម្តង ។

ស្ត្រីឈ្មោះ តូច វណ្ណឌី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះបានអង្គុយយំឱបសពកូនស្រីទាំងសោកស្តាយ ហើយ រៀបរាប់ថា កូនស្រីគាត់មានជំងឺប្រចាំកាយនេះជាច្រើនឆ្នាំមកហើយៗគាត់បាននាំទៅព្យាបាលដែរតែមិនជា។ គាត់បញ្ជាក់ថា នៅស្រុកឲ្យតែជំងឺនេះរើម្តងៗកូនគាត់រត់ទៅរត់មកផ្អើលអ្នកជិតខាងនាំគ្នាជួយចាប់ទំរាំដឹងខ្លួនវិញ។ ទើបមកដល់ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧គាត់ត្រូវឡើងមកភ្នំពេញដើម្បីធ្វើបុណ្យគម្រប់៧ថ្ងៃឲ្យម្តាយនៅវត្ត ទឹកថ្លាហើយដោយគ្មានអ្នកណានៅមើលថែកូនគាត់ (សព) ទើបយកមកជាមួយ។ លុះពេលធ្វើបុណ្យរួចក៏មកសម្រាកនៅផ្ទះបងថ្លៃ (កន្លែងកើតហេតុ) មួយយប់សិនថា ស្អែកទើបចេញដំណើរទៅស្រុកវិញស្រាប់តែព្រឹកឡើងគាត់រវល់ចូលបន្ទប់ទឹកក៏ឮ សំឡេងផាំងលើយ៉ាកសង្ក័សីគាត់ក៏ស្ទុះចេញ មកមើលឃើញកូនស្រីធ្លាក់ដល់ដីស្លាប់ ភ្លាមតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យឃើញថា នារីរងគ្រោះ ពិតជាស្លាប់ដោយលោតសម្លាប់ខ្លួនពីលើផ្ទះប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីនោះទេ ទើបប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ តុង សីហា


ចែករំលែក៖