ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានបីរូបនឹងប្តឹងលោក ឌិន វ៉ាន់ឌី នាយការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យពីបទ អនុវត្តច្បាប់ព្រៃជំនួសច្បាប់រដ្ឋលើរូបខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ លោក ឌិន វ៉ាន់ឌី រងការ ចោទប្រកាន់ថា ចាប់វាយខ្នោះអ្នកសារព័ត៌ មានបីរូបខណ:កំពុងយកព័ត៌មាននិងថតផ្តិត យករូបអំពីសកម្មភាពនៅក្នុងបនល្បែងស៊ីសងបញ្ជល់មាន់ ល្បែងយូគី និងល្បែង អាប៉ោង ដែលប្រព្រឹត្តទៅក្នុងបរិវេណចំណត រថយន្ត ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុង សំរោង។

ហេតុការណ៍ចាប់អ្នកសារព័ត៌មានបីនាក់មកពីអង្គភាពផ្សេងគ្នានេះ បានកើតឡើង នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។ អ្នកសារព័ត៌មានទាំងបីរូបនោះរួមមានឈ្មោះខៀវ សុផានុរស្ស, ឈ្មោះ រត័្ន ផល្លា និងឈ្មោះ ហ៊ាន សុពណ៌។

ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់លោក ខៀវ សុផានុរស្ស បានប្រាប់ថាកាលពីវេលាថ្ងៃកើតហេតុខាងលើលោកបាន ទទួលព័ត៌មានពីពលរដ្ឋថា មានការលេង ល្បែងភ្នាល់ស៊ីសងបញ្ជល់មាន់យូគីអាប៉ោងប្រព្រឹត្តទៅនៅភូមិសាស្រ្តខាងលើ ដោយមានក្រុមអ្នកញៀនល្បែងភ្នាល់មកពីគ្រប់បណ្តាស្រុកដូចជាស្រុកអន្លង់វែង ស្រុក ត្រពាំងប្រាសាទ និងខេត្តផ្សេងៗទៀត។

លោកបានបន្តថា ក្រោយពីទទួលព័ត៌ មានលោក និងក្រុមការងារបានចុះទៅដល់ និងថតយករូបភាពរួចហើយក៏បើករថយន្តចេញមកវិញបានប្រហែល២០ម៉ែត្រ ក៏ឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពណ៌សដែលបិទឡូហ្គោ និងស្លាកលេខនគរបាល ចេញពីបនល្បែងតាមពីក្រោយរហូតមក ដល់ចំណុចហួសខ្លោងទ្វារចំណតរថយន្ត ប្រហែល១០ម៉ែត្រ ក៏ត្រូវរថយន្តខាងលើ មកពាំងពីមុខបញ្ជាឲ្យឈប់ ហើយដកហូត ទូរស័ព្ទ និងរថយន្តយកចូលទៅក្នុងបន ល្បែងវិញ។

លោក សុផានុរស្ស បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការដឹកនាំដោយលោក ឌិន វ៉ាន់ឌី និងបក្ខពួកស្លៀកពាក់ស៊ីវិលប្រហែល ជាង១០នាក់បានឃាត់ខ្លួន និងវាយខ្នោះ លើរូបលោក និងក្រុមការងាររួចបានបញ្ជូន ខ្លួនចូលទៅក្នុងបនល្បែង ដើម្បីឆែកឆេរ លើរូបរាងកាយ និងដកហូតសម្ភារផ្ទាល់ខ្លួន និងសួរចម្លើយទៀតផង។

ក្រោយពីឃាត់ខ្លួន និងសួរចម្លើយអស់ រយ:ពេលប្រហែលកន្លះម៉ោងលោក សុផា នុរស្ស និងក្រុមការងារ ត្រូវបានដោះលែង វិញដោយលោក ឌិន វ៉ាន់ឌី លើកហេតុ ផលថា ដោយមានការយោគយល់តែប្រសិនបើលោករាយការណ៍ទៅព្រះរាជអាជ្ញា ប្រហែលជាជាប់គុក ។

ពលរដ្ឋនៅជុំវិញហេតុការណ៍បានលើកឡើងថា ទង្វើលោក ឌិន វ៉ាន់ឌី មិនមែន ជាការអនុវត្តច្បាប់នោះឡើយ ផ្ទុយទៅវិញវាជាលក្ខណៈបងធំកាងបនល្បែងដោយប្រើតួនាទី និងអង្គភាពនគរបាលធ្វើជា ខែល។

ពលរដ្ឋបន្តថាពួកគាត់មានការព្រួយ បារម្ភចំពោះសុវត្ថិភាពរបស់ពួកគាត់ ព្រោះ មន្រ្តីនគរបាលអនុវត្តច្បាប់មួយក្តាប់តូច ដែលតែងតែយកតួនាទីរបស់ខ្លួនមកប្រើប្រាស់ ផ្ទុយទៅនឹងនីតិវិធីហើយក៏មិនដឹងជាមានពលរដ្ឋប៉ុន្មាននាក់ និងអ្នកសារព័ត៌មានប៉ុន្មាននាក់ទៀតទេ ដែលរងគ្រោះដោយសារមន្រ្តីនគបាលរូបនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា ការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើលោកមិនបានដឹងទេ ហើយបើមានមន្រ្តី នគបាលទៅយាមនៅបនល្បែងក៏ជារឿងខុសច្បាប់ដែរ។

ដោយឡែក លោក គូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យបានថ្លែងថា ការឃាត់ខ្លួនអ្នកកាសែតខាងលើលោកមិនបានបញ្ជាទេ ហើយការថតយករូបភាពរបស់អ្នកសារព័ត៌មានក៏មិនមែនជារឿងខុសច្បាប់ដែរ ៕ ប៉ែន នួន


ចែករំលែក៖