ខេត្តតាកែវ ៖ ទីតាំងស្តុកសម្ភារអេត ចាយដ៏ធំមួយនៅក្នុងក្រុងដូនកែវ កំពុង រំលោភដីចំណីផ្លូវលេខ២៨ ស្ថិតនៅភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវបង្កឲ្យប្រជា ពលរដ្ឋលំបាកយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរ ឆ្លងកាត់ម្ដងៗ ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរ កន្លែងលក់និងទិញអេតចាយ សុំមិន បញ្ចេញឈ្មោះបានឲ្យដឹងថា ខ្ញុំមិនពេញ ចិត្តទេ ចំពោះការយកផ្លូវធ្វើអាជីវកម្ម និងបង្រួមផ្លូវឲ្យនៅ មានសភាពតូច ចង្អៀតបែបនេះ និងមានហានិភ័យខ្ពស់លើ ការបើកបរ ហើយមិនដែលឃើញអាជ្ញាធរក្រុមអើតមុខមកមើល ឬអន្តរាគមន៍ទេ សង្ស័យបានលុយ ហើយសម្ងំដេកលក់ ហើយ ទើបបណ្តោយឲ្យម្ចាស់លក់អេតចាយមួយនេះបានដៃយកចិញ្ចើមផ្លូវសាធារណៈសម្រាប់ស្តុកអីវ៉ាន់របស់របរអេតចាយ ធ្វើជាកន្លែងរបស់បុគ្គលបែបនេះ ។
សូមបញ្ជាក់ថា ពលរដ្ឋដែល រស់នៅ ក្បែរទីតាំងអេតចាយនោះបានសម្តែងការ មិនពេញចិត្តយ៉ាងខ្លាំងចំពោះការយក ផ្លូវធ្វើអាជីវកម្ម និងបង្រួមផ្លូវឲ្យនៅមាន សភាពតូចចង្អៀតបែបនេះ ដែលអាចមាន ហានិភ័យខ្ពស់លើការបើកបរ ។
ក្នុងនោះពួកគាត់ក៏បានសំណូមពរឲ្យ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ មេត្តាជួយអន្តរាគមន៍៍ និងរៀបចំឲ្យមាន សណ្តាប់ធ្នាប់ទីតាំងខាងលើឡើងវិញ ពី ព្រោះថាម្ចាស់ទីតាំងនេះ គឺធ្លាប់ត្រូវបាន អាជ្ញាធរ ក្រុងកោះហៅទៅធ្វើការណែនាំជាញឹកញាប់មកហើយ ប៉ុន្តែម្ចាស់ទីតាំងខាងលើដូចជាគ្មានការយកចិត្តទុកដាក់ចំពោះចំណាត់ ការរបស់រដ្ឋបាលសាលាក្រុង ទាល់តែសោះ ។
ប្រជាពលរដ្ឋទាំងនោះបាននិយាយ ទៀតថា ផ្លូវចូលផ្សារនៅចំកណ្តាលក្រុង ទាំងមូល បែរជាមានកន្លែងស្តុកសម្ភារអេតចាយដាក់ពេញផ្លូវធ្វើឲ្យបាត់បង់សោភណ្ឌភាពក្រុង និងបង្កឲ្យមានការកកស្ទះ ពិបាកក្នុងការបើកបរ ហើយថែមទាំងអាច បង្កឲ្យមានគ្រោះថ្នាក់ទៀត ដោយបងប្អូន ប្រជាពលរដ្ឋរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរក្រុងបន្តទៀតចំពោះម្ចាស់ទីតាំងខាងលើ ។ ប្រជាពលរដ្ឋចោទសួរថា ឯណា ទីក្រុងស្អាត និងសោភណភាពក្រុង ?៕ ហេង នរិន្ទ្រ