ព័ត៌មានទាន់ហេតុការណ៍៖

យោធាគឺជាឆ្អឹងខ្នងធំបំផុតក្នុងកិច្ចការពារ បូរណភាពទឹកដី និងរដ្ឋាភិបាលស្របច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម.) បានលើកឡើង ថា កងទ័ពគឺជាឆ្អឹងខ្នងដ៏ធំធេងសម្រាប់ការពារបូរណភាពទឹកដីសន្តិសុខជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ដាច់ខាតរាល់សកម្ម ភាពណា ដែលមានចេតនាធ្វើឲ្យប្រទេសជាតិមានភាពវឹកវរនោះ។

ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉ន វិក្រិតការ នាយទាហានជំនាន់ទី៤ ប្រចាំ ឆ្នាំ២០១៧ នៅវិទ្យាស្ថានទ័ពជើងគោក ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាល ពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៧ ម្សិល មិញនេះ។ នាយឧត្តមសេនីយ៍អគ្គមេ បព្ជាាការរងបានលើកឡើងថា ខ.ភ.ម. ជាឆ្អឹងខ្នងរបស់ប្រទេសជាតិមានតួនាទីភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី ការ ពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្រប ច្បាប់ ការពារសុខសន្តិភាព និងភាពសុខ សាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះកងទ័ពត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងភាពសុខសាន្តរបស់ ប្រជាជន ពិសេសទប់ស្កាត់ឲ្យបាននូវរាល់គ្រប់សកម្មភាពនៃការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ទោះស្ថិតក្នុងរូបភាពនិងតម្លៃណាក៏ដោយ ។

លោកនាយឧត្តមសេនីយ៍ បានបន្តទៀត ថា ការងារហ្វឹកហ្វឺនគឺជាប្រការចាំបាច់បំផុតតម្រូវឲ្យ ខ.ភ.ម.នៅគ្រប់កងឯកភាព ត្រូវតែមានការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំឲ្យដល់កងទ័ពខ្លួនលើគ្រប់ជំនាញទាំងជំនាញយោធាចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីឲ្យ ខ.ភ.ម មានគ្រប់លទ្ធភាពក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាកាន់តែរឹងមាំ។

ជាមួយគ្នានោះដែរ លោក ឥត សារ៉ាត់ ក៏បានលើកយកនូវព្រឹត្តិការណ៍ជាតិ អន្តរជាតិថ្មីៗមកជម្រាបជូនដល់នាយទាហាន ពលទាហាននិងសិក្ខាកាមគ្រប់ជំនាន់ឲ្យបានយល់កាន់តែច្បាស់អំពីសភាពការណ៍ដែលកើតមានឡើងក្នុងនិងក្រៅប្រទេស ពិសេសព្រឹត្តិការដែលកើតមានឡើងនៅកម្ពុជានាពេលថ្មីៗនេះ ។ លោកនាយឧត្តមសេនីយ៍ ក៏បាន​រំលឹកឲ្យនាយទាហានដែលជាថ្នាក់ ដឹកនាំយោធាចារ្យ និងសិក្ខាកាមដែល កំពុងហ្វឹកហ្វឺនក្នុងវិទ្យាស្ថាន និងក្នុងវគ្គ ទាំងអស់ឲ្យ ខិតខំបំពេញការងារត្រូវយក ចិត្តទុកដាក់បង្កើនសកម្មភាពហ្វឹកហ្វឺន ជំ នាញឲ្យដល់កងទ័ព ដោយឡែកសិក្ខា កាមក៏ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របើទោះបីវគ្គនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាមានសារសំខាន់បំផុតសម្រាប់យើងជាខ.ភ.ម។

សូមរំលឹកថា វិទ្យាស្ថានទ័ពជើងគោកបានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នវិក្រិតការ នាយទាហានជំនាន់ទី៤ មួយវគ្គដែលមានសិក្ខាកាមជានាយទាហានមកពីគ្រប់កងឯកភាពទូទាំង ខ.ភ.ម. ចូលរួមរៀន សូត្រចំនួន២១២នាក់ ដោយប្រើរយៈពេល ហ្វឹកហ្វឺន៤ខែ លើខ្លឹមសារមេរៀនយោធា រួម លក្ខន្តិកៈទូទៅខ.ភ.ម. វិន័យទូទៅ យុទ្ធ វិធីរហូតដល់ថ្នាក់វរសេនាតូចបច្ចេកទេស អាវុធថ្មើរជើងឋានលេខាវិស្វកម្មឈ្វេងយល់ពីបញ្ហាប្រភេទទ័ព ទ័ពជំនាញ និងតួនាទី ភារកិច្ចរចនាសម្ព័ន្ធ ស្ថាប័នចំណុះក្រសួងការពារជាតិអគ្គមេបញ្ជាការ ខ.ភ.ម.និង គោលនយោបាយការពារជាតិ៕ សុខដុម


ចែករំលែក៖