ខេត្តព្រៃវែង ៖ បុរសជាប្តីត្រូវបានប្រពន្ធ វាយ២អង្កត់អុសស្លាប់នៅពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យក្នុងករណីហិង្សាក្នុងគ្រួសារ។ ករណីនេះបានកើតឡើងកាលពី វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិព្រៃគុយ ឃុំ គោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយក្រោយកើតហេតុសមត្ថកិច្ចបាន ឃាត់ខ្លួនស្ត្រីជាប្រពន្ធបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
តាមអ្នកស្រុកបានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវប្រពន្ធវាយស្លាប់ឈ្មោះ ឡឹក ទិត្យ អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើត ហេតុ រីឯប្រពន្ធឈ្មោះ ឡឹក គីម អាយុ៥០ ឆ្នាំ ជាកសិករ មានកូនប្រុសស្រីក្នុងបន្ទុក ផងដែរ ។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ជនរងគ្រោះត្រូវប្រពន្ធប្រើអង្កត់អុសវាយ ត្រូវចំនួន២កន្លែងគឺចំត្រចៀកខាងឆ្វេងនិងក្រោមចង្កាខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក។ ជនរងគ្រោះបានស្លាប់នៅវេលា ម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមអ្នកភូមិបានឲ្យដឹងដែរថា នៅ មុនពេលកើតហេតុគេបានឮសូរសំឡេង ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែគេពុំដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះ ឡើយ ទើបក្រោយពីមានហេតុការណ៍នេះ កើតឡើងក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែ ម្តង ។
ប្រភពដោយឡែកមួយទៀតបានឲ្យ ដឹងថា គ្រួសារខាងលើនេះមានជីវភាពក្រីក្រ ហើយធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញាប់ផ្តើមចេញពីជនរងគ្រោះដើរផឹកសុីមិនសូវជួយធ្វើការប្រពន្ធកូនហើយទំនងជានៅថ្ងៃកើតហេតុប្រពន្ធទ្រាំមិនបាន ខណៈជនរង គ្រោះមកពីផឹកសុីរករឿងឈ្លោះប្រកែកក៏កើតការវាយតប់គ្នាតែម្តង ។
ជុំវិញព័ត៌មាននេះអ្នកយកព័ត៌មាននគរ វត្តមិនអាចរកការពន្យល់ពីក្រុមគ្រួសារបុរស រងគ្រោះបានទេ ខណៈដែលក្រុមគ្រួសារ កំពុងជាប់រវល់ធ្វើបុណ្យសព ៕ សហការី