ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្សត់ម្នាក់ដាក់មងយកត្រីរអឺលជើងធ្លាក់ចូលស្រះលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់មានជីវភាពគ្រីក្ររកព្រឹកខ្វះល្ងាច ហើយមានមុខរបរដាក់មងយកត្រី ចៃដន្យអាក្រក់រអឺលជើងស្រះទឹកហើយមិនចេះហែលទឹកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់គ្នានអ្នកដឹង។

ហេតុការណ៍គួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីកម្សត់នេះមានឈ្មោះប៉ាង ទឿ អាយុ៤៥ឆ្នាំ មុខរបរដាក់មងយកត្រីមានទៅលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើគឺមានជីវភាពគ្រីក្ររកព្រឹកខ្វះល្ងាច ហើយមានមុខរបរដាក់មងយកត្រី ដើម្បីយកទៅលក់នៅផ្សារផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗឲ្យមានចំណេះដឹងដូចនឹងគេ។

ប្រភពបន្តថា មុនកើតហេតុគេឃើញស្ត្រីនេះ បានដើរទៅស្រះ និងកាន់ធុងដើម្បីដាក់ត្រីបន្ទាប់ពីយកត្រីរួចក៏បានទម្លាក់មងក្នុងទឺក ស្រាប់តែសង្ស័យរអឺលជើងធ្លាក់ក្នុងស្រះដោយគាត់មិនចេះហែលបណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយមកសមត្ថកិច្ចជំនាញបានមកពិនិត្យសាកសពហើយ ក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីព្រោះមិនមានឃើញស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ៕ យឹម សុថាន


ចែករំលែក៖