ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតខ្មែរឥស្លាម១៦នាក់ចេញដំណើរទៅហ្វឹកហាត់ការងារនៅប្រទេសម៉ាឡេស៊ីដើម្បីដំណើរការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមដំបូងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កុប ម៉ារីយ៉ាស់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី ម៉ាន ណាវី ជំនួយការផ្ទាល់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជូនដំណើរ និសិ្សតខ្មែរឥស្លាមចំនួន ១៦ នាក់ ចេញដំណើរទៅហ្វឹកហាត់ការងារ នៅប្រទេសម៉ាឡេស៊ី រយៈពេល ៤៩ថ្ងៃ លើមុខជំនាញមីក្រុហិរញ្ញវត្ថុ។ ដើម្បីទទួលយកចំណេះ មកអនុវត្ដនៅកម្ពុជា ឲ្យមានប្រសិទ្ធ ភាព និងគុណភាពខ្ពស់។ កាលដំណើរនេះ បានបប្រព្រឹត្ដទៅ កាលពីថ្ងៃទី ០១ តុលា ឆ្នាំ២០១៧ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។

លោកស្រី កុប ម៉ារីយ៉ាស់ តំណាង លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងការសិក្សាហ្វឹកហ្វឺនការងារ របស់ប្អូនៗនេះ ទទួលបានការរ៉ាប់រងទាំងស្រុងពី Amana Ikhtiar Microfinance លើការហូបចុក ស្នាក់នៅ និង ប្រាក់ឧបត្ថម្ភ ចំណែកឯថ្លៃធ្វើដំណើរជាបន្ទុករបស់អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមាន លោក អូស្មាន ហាស្សាន់ ជាប្រធាន ជាអ្នកទទួលខុសត្រូវ ។

លោកស្រី បន្ដថា៖ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ប្អូនៗនឹងត្រឡប់មាតុប្រទេសវិញដើម្បីចូលរួមបំពេញការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមដំបូងគេនៅកម្ពុជា ជាសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយដែលមានឈ្មោះថា Amana Ikhtiar Microfi nance ដែលគ្រោងនឹងដំណើរការនាដើម ឆ្នាំ២០១៨ ខាងមុខនេះ ហើយ ។

លោកស្រីកស្រី កុប ម៉ារីយ៉ាស់ បានបញ្ជាក់ថា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គ្រោងនឹងបណ្តាក់ទុនប្រមាណ ១លានដុល្លាសហរដ្ឋអាមេរិក ផ្កោតសំខាន់លើការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២៥០០ដុល្លា ដល់ ៥០០០ដុល្លា ដោយគ្មានការប្រាក់ ជំនួសដោយថ្លៃសេវាកម្មរដ្ឋបាលក្នុងកម្រិតទាប។ មុខព្រួញសំខាន់សម្រាប់អ្នកខ្វះខាតដើមទុនទាំងមុស្លិម និងមិនមែនមុស្លិម ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញដែលពួកគាត់មានស្រាប់ និងបំពាក់បំប៉នបន្ថែម។

សូមបញ្ជាក់ថា៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ដោយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ជាប្រធាន ៕ សំរិត


ចែករំលែក៖