ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌចំការមននា វេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៧ នាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពី មានសេចក្តីរាយការណ៍ថា នៅចំណុចមុខ ផ្ទះលេខ៤៦២ ផ្លូវព្រះមុនីវង្ស ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មាន ករណីចាប់នារីម្នាក់ដាក់ក្នុងរថយន្ត ហើយ បើកចេញទៅបាត់ ធ្វើឲ្យមានការសង្ស័យ ថាជាករណីចាប់ជំរិតទារលុយ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ ទន្លេបាសាក់បានឲ្យដឹងថា ក្រោយពីមាន ករណីនេះកើតឡើងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ហើយ បើតាមការបំភ្លឺរបស់ម្ចាស់ផ្ទះជួលឈ្មោះ អ៊ុក កិរិយា ភេទស្រី អាយុ៦៦ឆ្នាំ បានប្រាប់ សមត្ថកិច្ចថា នារីរងគ្រោះដែលអះអាងថា គេចាប់ដាក់លើរថយន្តជិះយកទៅបាត់នោះ ឈ្មោះ ប្រាក់ ប៊ុនរ៉ាក់ឌី ហៅទី អាយុ១៩ ឆ្នាំ ស្នាក់នៅផ្ទះជួលរបស់គាត់បានមាន ជម្លោះពាក្យសម្តីជាមួយបុរសជាសង្សារទី ១អស់រយៈពេលជាច្រើនម៉ោងមកហើយ។ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញ បុរសទី២ដែលជាសង្សារទី២ដែរនោះ បានមកដល់ ហើយបានបញ្ចុះបញ្ចូលឲ្យ នារីរូបនេះឡើងជិះរថយន្តរបស់ខ្លួនចេញ ទៅបាត់។ ដោយឃើញសកម្មភាពបែប នេះប្រជាពលរដ្ឋអ្នករស់នៅជិតខាងមាន ការភ្ញាក់ផ្អើលដោយគិតថា មានមនុស្ស ប្រុសចាប់នារីដាក់លើរថយន្តដើម្បីជំរិត ទារលុយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ ។
ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងទៀតថា នារី រូបនេះបានមកជួលផ្ទះរបស់គាត់ស្នាក់នៅ យូរខែមកហើយ ដោយមានបុរសជាសង្សារ ទី១ផ្ចុងផ្តើមក្នុងការហូបចុក និងរស់នៅ ប្រចាំថ្ងៃ តែមិនដឹងរឿងអ្វីស្រាប់តែនាងបែក ចិត្តមានបុរសទី២ទើបធ្វើឲ្យចេះតែកើត មានជម្លោះជាមួយគ្នាជាញឹកញាប់។ ជាក់ ស្តែងដូចនៅថ្ងៃកើតហេតុនេះជាដើមនារី រូបនេះមានជម្លោះយ៉ាងស្រួចស្រាល់ជា មួយសង្សារទី១ និងទំនងជាបានទូរស័ព្ទ ហៅសង្សារទី២មកជួយធ្វើឲ្យមានការភ្ញាក់ ផ្អើលតែម្តង ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ ទន្លេបាសាក់បានឲ្យដឹងថា បន្ទាប់ពីមាន ហេតុការណ៍នេះកើតឡើងសមត្ថកិច្ចនគរ បាលមូលដ្ឋានក៏បានទាក់ទងទៅសមត្ថ កិច្ចនគរបាលខណ្ឌដទៃទៀតឲ្យជួយស្ទាក់ ចាប់ជនសង្ស័យដែលចាប់នារីរងគ្រោះ ជំរិតយកលុយ។ ប៉ុន្តែបានមួយសន្ទុះក្រោយ ស្រាប់តែឪពុកម្តាយនារីរងគ្រោះបានមក ដល់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ហើយ ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់បាន ទូរស័ព្ទប្រាប់គាត់ថា រូបនាងសុខសប្បាយ ទេ មិនមែនជារឿងដែលគេចាប់ជំរិតយក លុយនោះឡើយ។ តាមពិតនាងកំពុងនៅ ក្នុងរថយន្តជាមួយសង្សារទី២ដោយសុវត្ថិ ភាពទេ ដូច្នេះសូមប៉ាម៉ាក់កុំបារម្ភអី ។
ដោយហេតុដូច្នេះហើយទើបឪពុកម្តាយ នារីខាងលើមិនបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការក្នុងរឿងនេះឡើយ ៕ ស រស្មី