ប៉ោយប៉ែត៖ ភ្លៀងធ្លាកជាប់ៗគ្នា រយះពេលជិតមួយសប្ដាណ៍ធ្វើឲ្យភូមិ៤លិចទឺក និងប្រជាពលរដ្ឋជិត៣០០គ្រួសាររងផល់ប៉ះពាល់។
ដោយមើលឃើញពីផលប៉ះពាល់នូវទឺកជំនន់ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងស្តីទី ក្រោបបទបញ្ជាររបស់លោកអាត់ ខែម ស្នងការខេត្ត ចុះពិនិត្យស្ថានភាព និងជួយពលរដ្ធដែលរងគ្រោះទឹកជំនន់។
ប្រជាពលរដ្ឋរាប់រយគ្រួសារ និងឃុំ៤នៅស្រុកម៉ាឡៃកំពុងរងគ្រោះទឹកជំនន់លិចផ្ទះសម្បែង និងផល
ដំណាំ ដោយទឹកហូរ និងប្រភពទឹកហូរមកពីប្រទេសថៃ តាមអូរព្រំដែនផងដែរ ។
នៅយប់ថ្ងៃទី២ និងព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះបានសង្គ្រោះ និងជញ្ជូនអីវ៉ាន់យកមកទុកនៅទីទួលសុវត្ថិភាព ទាន់ពេលវេលាមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះជួយសង្គ្រោះ និងយកទូកជាច្រើន ដឹកជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ ចំនួនជា៣០០រយគ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
លោកបានឲ្យដឹងថា ប្រជាពលរដ្ឋស្រុកម៉ាឡៃ ដែលរងគ្រោះទឹកជន់លិចផ្ទះសម្បែង និងដំណាំជាច្រើនហិចតានោះ គឺ១ ឃុំ ទួលពង្រ ២ ឃុំអូរសំព័រ ៣ ឃុំ ម៉ាឡៃ និង៤ ឃុំបឹងបេង ស្រុកម៉ាឡៃ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដែលមានការជន់លិចនេះគឺលិចទឹកភ្លៀង ដែលហូរស្រុតពីប្រទេសថៃ មកពីតំបន់ភ្នំព្រឹក សំពៅលូន តាមអូរព្រំដែន និងមានភ្លៀងធ្លាក់ជាប់គ្នានៅក្នុងស្រុកម៉ាឡៃផងនោះ ធ្វើឲ្យមានការជន់លិចផ្ទះសម្បែង និងដំណាំ ដូចពោត ដំឡូង សណ្តែក និងដំណាំផ្សេងៗជាច្រើនទៀត។
ប្រជាពលរដ្ឋបញ្ជាក់ថា ករណីទឹកលិចឆ្នាំនេះ ប្រហាក់ប្រហែល កាលពីឆ្នាំ២០១៣ ដែរ។
លោក អនុសេនីយ៍ទោ ប៊ុន គន្ធ បានប្រាប់ថា រហូតមកដល់ម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ទឹកបានស្រកជាបណ្តើរៗហើយ សមត្ថកិច្ចក៏កំពុងបន្តការជួយដឹកជញ្ជូន អីវ៉ាន់ប្រជាពលរដ្ឋ ហើយទឹកនេះ ប្រហែលជាអាចនឹងបន្តជន់លិចទៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតបន្តទៀត៕ វណ្ណា