ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកបុកក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក៏ដោយអាស្រ័យបណ្តាលមកពីរថយន្តធុនធំបើកបរខ្វះការប្រុងប្រយ័ត្នមកបុក ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​​​​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស គ្មាន​​ស្លាកលេខ​ បើកបរ​ដោយ​ ឈ្មោះ​ ភ្លក ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ រស់នៅ ខេត្ត​ក្រចេះ ។ ក្រោយពីបង្កហេតុហើយនេះ អ្នកបើកបររថយន្តរូបនេះបានរត់គេចខ្លួនដោយសុវត្ថិភាព ។

សេចក្តីរាយការណ៍បន្តទៀតថា រថយន្តនេះបានបើកបុកក្មេងស្រីរងគ្រោះឈ្មោះ ពេជ ស្រីណែតអាយុ៦​ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង​ត្រូវបានយកមករក្សារទុកនៅ​អធិការ​ដ្ឋាននគរបាលស្រុកវាលវែងដើម្បីដោះស្រាយតាមក្រោយ​៕ ប៉ឹម ពិន


ចែករំលែក៖