ភ្នំពេញ៖ ជនបរទេសម្នាក់ទើបចុះពីព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានទៅសម្រាកនៅផ្ទះសំណាក់ បានជាង១ម៉ោងដោយមិនមានប្រព័ន្ធអិុនធើណេត(Fiwi)ទាក់ទងមិត្តភ័ក្តបានចុះពីបន្ទប់មកក្រោម មិនបាន១០នាទីផង ត្រឡប់ទៅវិញ បាត់កាបូបអស់លុយរលីងបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ហង្សពេជ្រជាន់ទី២ បន្ទប់លេខ ២០៦ នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហ្វូហ្វាណាលី(FOFANAALI) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកជំនួញ (លក់ ទិញសំលៀកបំពាក់) ជនជាតិ អាហ្វ្រិក។ ជនរងគ្រោះបាត់កាបូបលុយមានទឹកប្រាក់ចំនួន ៥០០ដុល្លារ នឹងលុយរ៉ូពីចំនួន១.០០០.០០០រ៉ូពី ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុបានមកលេងស្រុកខ្មែរ ដោយចុះពីព្រលានយន្តហោះហើយបាជិះតាក់ស៊ីដើររកផ្ទះសំណាក់ដើម្បីសម្រាក ហើយបានទៅកក់បន្ទប់មួយដែលនៅឆ្ងាយពីព្រលានយន្តហោះ បន្ទាប់មកគាត់បានជិះរកមើលទៀត នៅមុខព្រលានយន្តហោះបានឃើញផ្ទះសំណាក់ខាងលើ ហើយបាននិយាយថ្លៃហើយសម្រាកនៅផ្ទះសំណាក់ខាងលើតែម្តង។
ប្រភពបានបន្តទៀតថា លុះបានចូលសម្រាកបន្ទប់ខាងលើបានប្រមាណជាងមួយម៉ោង ដោយមិនមានFiwi ដើម្បីទាក់ទងទៅមិត្តរួមការងារ ហើយគាត់បានទុកកាបូបលុយនៅក្នុងទូហើយចុះមកក្រោម ដោយបានចាក់ឡុកសោបន្ទប់រួចចុះមកក្រោម ។
ជនរងគ្រោះបានបន្តទៀតថា រូបគាត់បានចុះមកក្រោមបានប្រមាណប្រហែលមិនដល់១០នាទីផង ស្រាប់តែឡើងមកវិញបានចាក់សោចូលហើយមកមើលស្រាប់តែបាត់កាបូបលុយ មិនដឹងនរណាយកហើយបានសួរនាំទៅម្ចាស់ផ្ទះសំណាក់តែពួកគាត់ឆ្លើយថា មិនដឹងឡើយ រួចបន្ទាប់មករូបគាត់បានជិះកងបីទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋកាកាប ដើម្បីមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
លុះសមត្ថកិច្ចបានមកដល់ហើបានសួរនាំទៅម្ចាស់ផ្ទះដោយម្ចាស់ផ្ទះសំណាក់ឆ្លើយថា ពួកគាត់មិនដឹងឡើយ បន្ទាប់មកសមត្ថកិច្ចសុំឆែក កាមរ៉ាសុវត្ថិភាពដោយខាងម្ចាស់ផ្ទះសំណាក់បានឆ្លើយថា កាមរ៉ាសុវត្ថិភាពផ្ទះសំណាក់គាត់ភ្លេចpasscode បើកមិនចេញឡើយ ហើយគាត់ថាចាំថ្ងៃស្អែក ចាំហៅជាងមកមើលព្រោះជាងរវល់។
ជនរងគ្រោះនឹងសមត្ថបានបន្តទៀតថា បើចាំថ្ងៃស្អែក បើកាមរ៉ា បើមិនចេញ ឬមិនដំណើរការនៅពេលម៉ោងកើតហេតុ ម្ចាស់ផ្ទះគិតយ៉ាងណា ចំណែកនារីជាម្ចាស់ផ្ទះខាងលើគាត់បាននិយាយថា គាត់នឹងធានានឹងសងទៅលើជនរងគ្រោះវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុសិ៍្តនគរបាលរដ្ឋបាលកាកាប ដើម្បីទៅដាក់ពាក់បណ្តឹងរង់ចាំថ្ងៃស្អែកចាំដោះស្រាយ៕ សុខាសែនជ័យ