ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះសំណាក់មិនបាន​ប៉ុន្មាន​ផងបាត់លុយអស់ សង្ស័យចោរក្នុងផ្ទះសំណាក់ជាអ្នកយក

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេសម្នាក់ទើបចុះពីព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានទៅសម្រាកនៅផ្ទះសំណាក់ បានជាង១ម៉ោង​ដោយមិនមានប្រព័ន្ធអិុនធើណេត(Fiwi)ទាក់ទងមិត្តភ័ក្តបានចុះពីបន្ទប់មកក្រោម មិនបាន១០នាទីផង ត្រឡប់ទៅវិញ បាត់កាបូបអស់លុយរលីងបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ហង្សពេជ្រជាន់ទី២ បន្ទប់លេខ ២០៦ នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ជនរងគ្រោះឈ្មោះ ហ្វូហ្វាណាលី(FOFANAALI) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកជំនួញ (លក់ ទិញសំលៀកបំពាក់) ជនជាតិ អាហ្វ្រិក។ ជនរងគ្រោះបាត់កាបូបលុយមានទឹកប្រាក់ចំនួន ៥០០ដុល្លារ នឹងលុយ​រ៉ូពីចំនួន១.០០០.០០០រ៉ូពី ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុបានមកលេងស្រុកខ្មែរ ដោយចុះពីព្រលានយន្តហោះហើយបាជិះតាក់ស៊ីដើររកផ្ទះសំណាក់ដើម្បីសម្រាក ហើយបានទៅកក់បន្ទប់មួយដែលនៅឆ្ងាយពីព្រលានយ​ន្តហោះ បន្ទាប់មកគាត់បានជិះរកមើលទៀត នៅមុខព្រលានយន្តហោះបានឃើញផ្ទះសំណាក់ខាងលើ ហើយបាននិយាយថ្លៃហើយសម្រាកនៅផ្ទះសំណាក់ខាងលើតែម្តង។​

ប្រភពបានបន្តទៀតថា លុះបានចូលសម្រាកបន្ទប់ខាងលើ​បានប្រមាណជាងមួយម៉ោង​ ដោយមិនមានFiwi ដើម្បីទាក់ទងទៅមិត្តរួមការងារ ហើយគាត់បានទុកកាបូបលុយនៅក្នុងទូហើយចុះមកក្រោម ដោយបានចាក់ឡុកសោបន្ទប់រួចចុះមកក្រោម ។​

ជនរងគ្រោះបានបន្តទៀតថា រូបគាត់បានចុះមកក្រោមបានប្រមាណប្រហែលមិនដល់១០នាទីផង ស្រាប់តែឡើងមកវិញបានចាក់សោចូលហើយមកមើលស្រាប់តែបាត់កាបូបលុយ មិនដឹងនរណាយកហើយបានសួរនាំទៅម្ចាស់ផ្ទះសំណាក់តែពួកគាត់ឆ្លើយថា​ មិនដឹងឡើយ រួចបន្ទាប់មករូបគាត់បានជិះកងបីទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋកាកាប ដើម្បីមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។​

លុះសមត្ថកិច្ចបានមកដល់ហើបានសួរនាំទៅម្ចាស់ផ្ទះដោយម្ចាស់ផ្ទះសំណាក់ឆ្លើយថា ពួកគាត់មិនដឹងឡើយ បន្ទាប់មកសមត្ថកិច្ចសុំឆែក កាមរ៉ាសុវត្ថិភាពដោយខាងម្ចាស់ផ្ទះសំណាក់បានឆ្លើយថា កាមរ៉ាសុវត្ថិភាពផ្ទះសំណាក់គាត់ភ្លេចpasscode បើកមិនចេញឡើយ ហើយគាត់ថាចាំថ្ងៃស្អែក ចាំហៅជាងមកមើលព្រោះជាងរវល់។​

ជនរងគ្រោះនឹងសមត្ថបានបន្តទៀតថា បើចាំថ្ងៃស្អែក បើកាមរ៉ា បើមិនចេញ ឬមិនដំណើរការនៅពេលម៉ោងកើតហេតុ ម្ចាស់ផ្ទះគិតយ៉ាងណា ចំណែកនារីជាម្ចាស់ផ្ទះខាងលើគាត់បាននិយាយថា គាត់នឹងធានានឹងសងទៅលើជនរងគ្រោះវិញ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុសិ៍្តនគរបាលរដ្ឋបាលកាកាប ដើម្បីទៅដាក់ពាក់បណ្តឹងរង់ចាំថ្ងៃស្អែកចាំដោះស្រាយ៕ សុខាសែនជ័យ


ចែករំលែក៖