ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់មនុស្សមួយទាំងមូល មិនដឹងពីមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនម្នាក់បានយកខ្សែអង្រឹងទៅចងកលើដើមស្វាយ ធ្វើអត្តឃាតសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ ហើយត្រូវម្តាយប្រទះឃើញនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី ស្ថិតនៅភូមិស្រែបឹង ឃុំត្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ ម៉ុន ចន្ទី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។

ចំណែកស្ត្រីជាម្តាយរបស់សពបានឲ្យដឹងថា កូនរបស់គាត់បានបាត់ពីផ្ទះនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដោយគាត់ និងប្តីបាននាំគ្នាដើររកដែរ តែរកពុំឃើញ លុះដល់ព្រឹកថ្ងៃខែខាងលើរូបគាត់ដឹកគោចេញយកទៅចងក្រោយផ្ទះ ស្រាប់តែឃើញកូនរបស់គាត់ បានចងកនៅលើដើមស្វាយកម្ពស់ប្រមាណ ៤ ម៉ែត្រ បានបណ្តាយឲ្យស្លាប់ទៅហើយ។

ស្ត្រីជាម្តាយបានបន្តទៀតថា មុនពេលកើតហេតុនៅក្នុងក្រុមគ្រួសារពុំមានរឿងអ្វីឡើយ ហើយកូនរបស់គាត់ក៏មិនចេះផឹតស្រាដែរ។

ក្រោយប្រទះឃើញសាកសពកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ បានសាកសួរ ឪពុក ម្តាយហើយអះអាងថា កូនរបស់គាត់ពិតជាចងក សម្លាប់ខ្លួនឯងប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់សាកសពឲ្យទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖