ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ ខណៈដែលយកឌុយកង្ហាទៅដោតនឹងព្រឺភ្លើងមិនប្រយត្ន័បណ្ដាលឲ្យឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ បែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ភី សីហា អាយុ ០៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងជាប់រវល់ធ្វើការងារនៅខាងក្រៅផ្ទះ ហើយស្រាប់តែលឺសូរសម្លេងដួលកង្ហាគាត់ក៏ចូលទៅមើល ស្រាប់តែឃើញកូនដួលដេកលើដីក្បែរឌុយភ្លើង ក៏មានការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិជួយប៉ុន្តែអកុសសយឺតពេលទៅហើយ។
ក្រោយមកសមត្ថកិច្ចនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជាបានស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែនហើយក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន