ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាសេ១២៥បុកត្រាក់ទ័រសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកត្រាក់ទ័សណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងកាលពី វេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ​ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះពេជ ឈន អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀងដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FA 5761 ខូចខាតយ៉ាងដំណំ។

ចំពោះអ្នកបើកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ពណ៌ ក្រហម គ្មានស្លាកលេខ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងដោយធ្វើដំណើរ ពីទិសខាងលិចទៅកើតស្របគ្នា ខណៈនោះ ក៏មានអ្នកបើកត្រាក់ទ័សណ្ដោងរ៉ឺម៉ក អត់មានភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យអ្នកជិះម៉ូតូមើលមិនឃើញ ក៏បុកពីក្រោយយ៉ាងពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាល ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖