ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនម្នាក់ជាមួយថ្នាំញៀន៣៣កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៌ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីចែកចាយនូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ហ៊ុន ម៉ៅ ហៅ(ម៉ៅ) ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្ថិតនៅក្រុម ៣១ ភូមិ ៣ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។

វត្ថុតាងដែលសមត្ថកិច្ចរិបអូសបានមាន ថ្នាំញៀនមេតំហ្វេតាមីន ៣៣ កញ្ចប់ ទូរសព្ទ័ ០១ គ្រឿង ម៉ូតូ ០១ គ្រឿង ម៉ាកវេវ និងប្រដាប់សេពគ្រឿងញៀន មួយចំនួន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖