ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការជំរុញឲ្យកងកម្លាំងចូលរួមការពារសន្តិសុខការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតសកលឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធ ពលខេមរភូមិន្ទ បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមការពារសន្តិសុខការបោះឆ្នោត ព្រឹទ្ធសភា និងបោះឆ្នោត សកលឲ្យបានល្អ ពិសេសគឺការក្តាប់កម្លាំងឲ្យបាន ។

ការថ្លែងបែបនេះរបស់លោកនាយឧត្តមសេនីយ៍ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយ ទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបំពាក់ឋានន្តរស័ក្តិជូននាយ ទាហាន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៣ថ្ងៃកំណើតកងពលតូចថ្មើរ ជើងលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៧) នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសរសើរ ចំពោះកងពលតូចថ្មេីរ ជេីងលេខ៧០ ជាកងឯកភាពហ្វឹកហ្វឺនបានល្អនិងមានជំនាញច្បាស់លាស់ ពិសេស គឺបានប្រឹងប្រែងបំពេញ ការងារការពារ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋ។បច្ចុប្បន្ននេះមនុស្សតិចធ្វើការបានច្រើនបន្ថយមនុស្សច្រើនធ្វើការបានតិច ដូចជាការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យានិងខិតខំរៀនសូត្របន្ថែមទៀត ជាពិសេសគឺភាសារបរទេស។

ក្នុងពិធីនោះដែរ មេបញ្ជាការកងពល តូចថ្មេីរជេីងលេខ៧០លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងពីការរីក ចម្រើនរបស់កងពល ដោយបានកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការជួយ សង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះ មហន្តរាយជួយព្យាបាលប្រជាពលរដ្ឋ និងផ្តល់ទឹកសុទ្ធជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃ។

លោកមេបញ្ជាការបានប្តេជ្ញាការពារ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ ខាត មិនឲ្យមានការធ្វើបដិវត្តន៍ពណ៌ផ្តួល រំលំរាជរដ្ឋាភិបាលនោះឡើយ។

គួររំលឹកថា កងពលតូចលេខ៧០ បង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដំបូងឡើយគឺមានឈ្មោះវរសេនាតូចលេខ ៧១ បន្ទាប់មកប្រែក្លាយទៅជាវរសេនាធំលេខ៧០ ទើបក្លាយជាកងពលតូចថ្មើរ ជើងលេខ៧០៕ សុខដុម


ចែករំលែក៖