ខេត្តបាត់ដំបង ៖ រោងម៉ាស៊ីនកិនចំណី សត្វមួយកន្លែងស្ថិតនៅភូមិទួល ឃុំបារាំង ធ្លាក់ ស្រុកភ្នំព្រឹក ត្រូវអគ្គិភ័យឆាបឆេះផ្អើល ឆោឡោនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់គិតជាប្រាក់ជាង១០លានរៀលប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ករណីអគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនចំណីសត្វនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា មកពីទុស្សេចរន្តអគ្គិសនី។
លោក ចាន់ សារុន មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនកិនចំណីសត្វឈ្មោះ ដុំ សុខុម ភេទ ប្រុស អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះ រី ទេវី អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។
ចំពោះទ្រព្យសម្បត្តិនិងសម្ភារ ដែលខូចខាតមានរោងម៉ាស៊ីនទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីឆេះទាំង ស្រុង ត្បាល់កិនចំណីសត្វ ៣គ្រឿង អង្ករ ២ការុង និងម៉ូតូកង់បី ១គ្រឿង សរុបជាទឹកប្រាក់ជាង១0លានរៀលតែសំណាងល្អដែរ ដែលមិនមានអ្នកណាម្នាក់រងរបួសេ ៕ សហការី