ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកនាយកដ្ឋានហិរញ្ញវត្ថុ ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានសាទរចំពោះការបិទសិក្ខាសាលាផ្សព្វផ្សាយវឌ្ឍភាព ការងារកែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលបានប្រព្រឹត្តទៅដោយ រលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។
ការលេីកឡេីងរបស់លោកឧត្តមសេនីយ៍ឯក លី កុសលបែបនេះធ្វើឡើង នៅក្នុង ពិធីបិទសិក្ខាសាលានាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញជ្រោយចង្វា ។ អស់រយៈពេលមួយ ថ្ងៃកន្លះ វាគ្មិនមកពីអង្គភាពនានាចំណុះ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងសមា សភាពពាក់ព័ន្ធ ទាំងអស់បានផ្តល់កិច្ច សហការគាំទ្រយ៉ាងពេញទំហឹងរួមចំណែកជា មួយក្រសួង ការពារជាតិ អនុវត្តការងារនេះចាប់តំាងពីដំណាក់កាលទី២ (គណនេយ្យ ភាព ហិរញ្ញវត្ថុ ២០០៩-២០១៥) និងកំពុង បន្តកម្ម វិធីកំណែទម្រង់ដំណាក់កាលទី៣(ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ២០១៦-២០២០)។
ដេីម្បីធានាឲ្យការ អនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ ប្តូរពីប្រព័ន្ធថវិកាផ្តោតលេីមាតិកាឬធាតុចូលនិងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្តោតលេីសមិទ្ធកម្មនិងវិមជ្ឈការស្របតាមទស្សនាទាន ស្តីពី ទិសដៅយុទ្ធសាស្រ្តនៃការគ្រប់គ្រងថវិកា កម្ពុជា ២០១៣-២០២០របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យអនុវត្ត។ ការផ្សព្វផ្សាយនេះសម្រេចបានកាលានុវត្តភាព ថ្មីមួយថែមទៀតដេីម្បីចែករំលែកបទពិសោធន៍ និងឈ្វេងយល់ទៅវិញទៅមក អំពីការកំណត់ និងរៀបចំផែនការសកម្ម ភាព ចូលរួមអនុវត្តកំណែទម្រង់គឺបណ្តុះ បណ្តាលឆន្ទៈ បង្កេីតភាពម្ចាស់ការ និង បំពាក់បំប៉នស្មារតី ភាពចាំបាច់និងបន្ទាន់ ក្នុងការងារកែទម្រង់ឲ្យកាន់តែប្រសេីរឡេីង ថែមមួយកម្រិតទៀត ។
ក្នុងរយៈពេលមួយថ្ងៃកន្លះនេះកម្មសិក្សាការីទាំង៩២រូបបានត្រងត្រាប់ស្តាប់បទ ឧទ្ទេសនាម ជាបន្តបន្ទាប់របស់វាគ្មិនមកពី ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដោយយក ចិត្តទុកដាក់តាមដាន ព្រមទាំងសាកសួរ រាល់ចម្ងល់ទាំងឡាយ ដែលស្រពេជស្រពឹលធ្វេីឲ្យការសិក្សាប្រព្រឹត្តទៅដោយរលូន ទទួលបានការកោតសរសេីរពីគ្រូឧទ្ទេសថែមទៀតផង ៕ សុខដុម