ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូងអគ្គីភ័យឆេះទាំង ស្រុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣និង១៥នាទីរសៀល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកសំរោងបានឲ្យដឹងថា ម្ចាស់ផ្ទះដែលឆេះនោះមានឈ្មោះ ឯម សុវណ្ណរា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ។
លោកបានបន្តថា ផ្ទះដែលឆេះមានទំហំ ៧ម៉ែត្រគុណ៦ម៉ែត្រ ឆេះអស់ទាំងស្រុង។ ចំណែកសម្ភារៈខូចខាតរួមមាន ម៉ូតូមួយគ្រឿង, ប្រាក់ខ្មែរចំនួន ២,០០០,០០០រៀល, ម៉ានស៊ីនបូមទឹកមួយគ្រឿងស្រូវចំនួន ៣បាវ។
បើតាមការអោយដឹងពីម្ចាស់ផ្ទះបានឲ្យដឹងថា គាត់សម្រាកនៅខាងក្រោមមុខផ្ទះដេកលក់អត់ដឹងស្រាប់តែពេលភ្ញាក់ឡើងឃើញភ្លើងងឆេះខ្លាំងទៅហើយមូលហេតុដែលបណ្តាលឲ្យភ្លើងឆេះគឺមកពីឆ្លងចរន្តអគ្គីសនី ៕ ភ្នំដា