ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បែន​សាកកម្លាំងជាមួយឡានដឹក​កុងតឺន័រ​លទ្ធផលរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត​បែន​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ​នៅវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រ១១៨-១១៩​ ស្ថិត​នៅ​ក្នុង​ភូមិ​សំរោង​ ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ​នេះកើតឡើង​ រវាង​ រថយន្ត​បែន​ដឹកដីមួយគ្រឿង​ពណ៍​ ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-3686​ បើកបរ​ដោយ​ឈ្មោះ​យ៉ាង​ តុលា​ ភេទ​ប្រុស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​បត់សិរមាន់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ បើកបរមានទិសដៅពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​ដឹកកុងតឺន័រ​មួយគ្រឿង​ពណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-0257 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ អ៊ុយ​ញ៉ុង​ ដែលមាន​ទិសដៅបញ្រ្ចាស់គ្នា​។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យព្រូ​ឡាន​បែនដឹក​ដី​ម្នាក់​ ឈ្មោះ​ស៊ន​ សឿន​ ភេទ​ប្រុស​ អាយុ​ ៣៤ឆ្នាំ​ មានទីលំនៅ​ភូមិ​បត់​សិរមាន់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​​ខេត្តព្រះសីហនុ រងរបួសធ្ងន់ត្រូវបានបញ្ជូនជនរងគ្រោះមកពេទ្យមណ្ឌលស្រុកកំពង់សីលា រង់ចាំបងប្អូនមកទទួលនិងបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ(ចំណែកអ្នកបើកបររថយន្តបែនដឹកដីពុំមានរងរបួសទេ)។ រីឯអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំង​ពីរគ្រឿង​ត្រូវបានសមត្ថកិច្ចយក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលារង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖