ភ្នំពេញ៖ តបតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខ ប្រជា ពលរដ្ឋ ក៏ដូចលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន សម្តេចតេជោបានសំរេចទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ហើយប្រជាពលរដ្ឋយើងដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ក៏លែងបង់ប្រាក់ ទៀតដែរចាប់ពីម៉ោង០០យប់ ថ្ងៃទី១៥តុលា ឆ្នាំ២០១៧នេះតទៅ។
ពិធីប្រគល់ និងទទួលស្ពាន និងផ្លូវលីយ៉ុងផាត់ នៃក្រុម ហ៊ុនL.Y.P group របស់ លោក លីយ៉ុងផាត់ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងដឹកជញ្ជូន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនL.Y.P group។
សូមបញ្ជាក់ថា៖ ស្ពាន និងផ្លូវលីយ៉ុងផាត់ តភ្ជាប់ពីផ្លូវជាតិលេខ៦ទៅផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាស្ត្រខណ្ឌព្រែក ព្នៅដោយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ បានសំរេចទិញយកផ្លូវ និងស្ពាននេះមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង និងថែទាំវិញនឹងទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយឥតបង់ប្រាក់។
ស្ពាន ព្រែកព្នៅ(ស្ពានលីយ៉ុងផាត់)មានប្រវែង៩៩៦ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៨១៧០ម៉ែត្រ និងបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០០៨ ជាប្រភេទស្ពានឆ្លងកាត់យកប្រាក់(B.O.T) ដែលស្ថាបនាឡើងដោយក្រុមហ៊ុនL.Y.P group។ ឯ.ឧឃួង ស្រេង និងតំណាងក្រុមហ៊ុនLYP group បានអញ្ជើញចុះហេត្ថលេខា លើឯកសារប្រគល់ទទួលស្ពាន និងផ្លូវលីយ៉ុងផាត់មកឪ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកគ្រប់គ្រង និងថែទាំវិញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមការសិក្សា នៃផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលគឺស្ពាន និងផ្លូវនេះត្រូវស្ថាបនានៅឆ្នាំ២០២៥។ តែដោយផ្អែកលើល្បឿននៃការអភិវឌ្ឍន៏,កំណើនសេដ្ឋកិច្ចរីកចំរើន មធ្យោបាយធ្វើដំណើរក៏មានការកើនឡើង ទើបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសំរេចឲ្យក្រុមហ៊ុនសាងសង់ស្ពាននេះឲ្យបានលឿន ជាងការគ្រោង ទុក១៧ឆ្នាំគឺនៅឆ្នាំ២០០៨វិញតាមរយះការយកថ្លៃឆ្លងកាត់។ដើម្បីដោះស្រាយនូវការ លំបាក និងជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ពិសេសការធ្វើដំណើរទៅមកដើម្បីបញ្ជៀសការកកស្ទះចរាចរក្នុងអំឡុងពេលជួសជុលស្ពានជ្រោយចង្វារ ទី១នោះ សម្តេចតេជោ បានសំរេចទិញយកមកគ្រប់គ្រងវិញទាំងស្ពាន និងផ្លូវលីយ៉ុងផាត់ ដោយទុកអោយប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ថ្លៃដូចមុនទៀត ។ ស្ពានលីយ៉ុងផាត់ នឹងត្រូវប្តូរឈ្មោះទៅជាស្ពានព្រែកព្នៅវិញ នាពេលខាងមុខ ហើយការសំរេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ គឺពិតជាបានផលប្រយោជន៏ដ៏ច្រើនលើស លប់ មកដល់ប្រជាពលរដ្ឋយើង ។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីវិធានការមួយ ចំនួនទាក់ទងទៅនឹងការគ្រប់គ្រងរថយន្តធុនធំ ដែលត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេស និងគោរពច្បាប់ចរាចរ រថយន្ដធុនធំត្រូវ ដឹកមិនឲ្យលើសទំម្ងន់ ដែលនាំឲ្យបាក់ស្រុត ស្ពាន ប្រើប្រាស់មិនបានយូរអង្វែង ៕ សំរិត