ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ សហការគ្នាបង្រ្កាបមុនសញ្ញាប្រើប្រាស់សារធាតុញៀន៣នាក់ នៅឃុំឈើតុំ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ-ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ លោះ ពីលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្នមានទីលំភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ទី២.ឈ្មោះ ជា សុីហង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ និងទី៣.ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅឈើទេព ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនខាងលើ ត្រូវបនាអាណាព្យាបាលចូលខ្លួនធានាសម្របសម្រួល និងលាយលាក់ជាអក្សត្រឹមត្រូវ មុននឹងឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញតាមការសំណូមពរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ប៉ុន្តែទោះជាយ៉ាងក្តីនៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះ តម្រូវឲ្យពួកគាត់នាំគ្នាចូលខ្លួនមកបង្ហាញមុខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀន ហើយបើសិនរកឃើញមានមែននោះពួកគាត់ត្រូវមានទោះ អាចតម្រូវឲ្យពួកគាត់ទៅមណ្ឌលកែប្រែ ឬតាមនីតិវិធី៕ ប៉ឹម ពិន