ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងសួង បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិសួង កើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុន ថា ហៅ ថាកំបុត ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងចាប់យកថ្នាំ ញៀន៣១កញ្ចប់តូច ។
សមត្ថកិច្ចបន្តថា ក្រោយពីសួរចម្លើយចប់ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ថ្នាំញៀន ទាំងនេះគឺបានទិញពីឈ្មោះ ហាង សុខខុម រស់នៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។
ដោយមានការអនុញ្ញាត្តពីលោក ទៀវ ពណ្ណរាយព្រះរាជអាជ្ញារង និងលោក ហុង ណាក់ ស្នងការរងប្រឆាំបទល្មើស ទើបកម្លាំងបន្តចាប់មុខសញ្ញានៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុកត្បូង ឃ្មុំ ខេត្តត្បូងឃ្មុំ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត មាន ឈ្មោះ ហាង សុខខុម ភេទប្រុស អាយ៣៥ឆ្នាំ រស់នៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជាលទ្ធផល កម្លាំងចាប់យកជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងថង់សម្រាប់ច្រកថ្នាំ ញៀនមួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថតាងថ្នាំញៀនខាងលើ កម្លាំងបានកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ