ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង៣ និង៣០នាទី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តកាមរីផ្ទុកទៅដោយឈើ ប្រភេទធ្នង់ខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៦អា ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា រថយន្តដឹកបទល្មើសខាងលើនេះម៉ាក កាមរី ស៊េរី៩១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B 7321 ផ្ទុកឈើប្រភេទធ្នង់ចំនួន៣៤ដុំ ។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម ៕ វណ្ណៈ