ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមអរបអរសាទរចំពោះក្មួយៗកម្មការនីដែលមានផ្ទៃពោះទាំងអស់ និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន ។
សម្តេចតេជោបញ្ជាក់ថា៖«ពូសូមចូលរួមអរបអរសាទរចំពោះក្មួយៗកម្មការនីដែលមានផ្ទៃពោះទាំងអស់ និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះ។ ក្មួយៗនឹងទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន។ បើក្មួយៗសម្រាលបានកូន១គឺទទួលបាន $100, បើបានកូន២គឺទទួលបាន $200, បើបានកូន៣ គឺទទួលបាន$300 បូកបន្ថែមនឹងថវិកាឧបត្ថម្ភពីខ្ញុំនិងភរិយាថែមទៀត។ ទោះបីសម្រាលកូនស្លាប់ឬរស់ គឺក្មួយៗនៅតែទទួលបានប្រាក់ឧបត្ថម្ភនេះទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ គឺក្មួយៗនឹងទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃទៀតផងនៅតាមមន្ទីរពេទ្យរដ្ឋ។
ពូសូមជូនពរក្មួយៗកម្មការនីដែលជាអនាគតម្តាយមានសុខភាពល្អ និងសម្រាលកូនជាទីស្រឡាញ់មានសុខសុវត្ថិភាពគ្រប់ៗគ្នា»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ