ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីឆាបឆេះបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមេឃបានធ្លាក់ភ្លៀងមួយមេរួច ស្រាប់តែបង្គោលភ្លើងមួយដើម បានឆ្លងចរន្តអគ្គីសនី ក្លាយជាអគ្គីភ័យចេញជាអណ្តាតភ្លើងអគ្គីឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលផ្អើលដល់ប្រជាពលរដ្ឋភ័យខ្លាច និងសមត្ថកិច្ចពន្លត់អគ្គីភ័យ រួមទាំងជំនាញEDC ចុះមកពន្លត់ទាំងយប់។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ នៅមុខក្រុមហ៊ុនរស្មីម្នាងសិលា នឹងទល់មុខ ប្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សុី ភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ ។

បង្គោលភ្លើងដែលផ្ទុះ​សេឆាបឆេះខាងលើគឺជាបង្គោលភ្លើងភ្លោះ ​ដែលមានប្រអប់លេខ P;326-301C នឹងប្រអប់លេខ P326-301B ដែលមានផ្ទុកត្រង់ហ្វូរ ដុំភ្លើង ។​

តាមប្រភពព័ត៌មានពី បុគ្គលិកហាងចិនយីហោ ស៊ុបមាន់អយស្ទើរ ជាប់នឹងកន្លែងកើតហេតុបានឲ្យដឹងថា​នៅមុនពេលកើតហេតុពួកគាត់កំពុង​លក់ គ្រឿងក្លែម ខាងលើ ស្រាប់តែមានលាន់ផ្ទុះ​សេកាបុីនភ្លើង ហើយមានអណ្តាតឆេះខ្សែភ្លើងបណ្តាលឲ្យរាលដាលឆេះកាន់តែខ្លាំង​ទៅៗ។បន្ទាប់មកពួកគាត់បានទៅដាស់​អ្នក​ដែលរស់នៅជិតកន្លែងកើតហេតុ ដោយយកទុយយោរ​បាញ់ទឹកពន្លត់ តែដោយសារភ្លើងឆេះខ្លាំងពេកពន្លត់មិនឈ្នះ ឆេះខ្លាំងទៅៗបណ្តាលឲ្យផ្ទុះកាប៊ីនយ៉ាងខ្លាំង នឹងបណ្តាលឲ្យប្រជាពលរដ្ឋភ័យយ៉ាងខ្លាំង។​ ពេល​នោះ​ប្រជាពលរដ្ឋ បានប្តឹងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍នឹងហៅរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការាជធានីភ្នំពេញ បានមកពន្លត់ភ្លាមៗផងដែរ​។​

បើតាមសំដីខាងជំនាញភ្លើង(EDC)បានឲ្យដឹងថា ការឆេះខ្សែភ្លើងខាងលើ ដោយសារមេឃភ្លៀង រលឹមហើយដោយសាតែមានខ្សែកាបនឹងខ្សែអុិន​ធើណែត ​ការតភ្ជាប់លើបង្គោលខ្វះបញ្ចេកទេស គឺការ​តភ្ជាប់រញ៉េរញ៉ៃដោយភ្មានការប្រុងប្រយ័ត្ន បណ្តាលឲ្យខ្សែទាំងឡាយនោះ ប៉ះលើត្រងហ្វូរ​ទើប​បណ្តាលឲ្យផ្ទុះនឹងមានបញ្ហា។​ខាងជំនាញភ្លើង(EDC)បានបន្តទៀតថា ខ្សែដែល​ធ្លាក់ដាបនឹងដីខាងលើ មិនមែនជាខ្សែភ្លើងរបស់ខាង(EDC)ឡើយ គឺជាខ្សែកាបនឹងខ្សែអុិន​ធើណែត​របស់​ក្រុមហ៊ុនផ្សេងៗដោយមិនមករៀបចំឲ្យត្រឹមត្រូវ​តាម​បង្គោលភ្លើងខាងលើត្រូវបន្លាស់ប្តូរគឺដោយសារពង្រីកផ្លូវ ។​

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ ​ពួក​គាត់​មានការភ័យព្រួយយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូរទីតាំងខ្សែភ្លើង ដោយផ្លាស់ពីបង្គោលភ្លើងឆ្ងាយពីផ្ទះ ហើយយកមកដាក់បង្គោលភ្លើងថ្មី ជាប់នឹងជញ្ជាំងផ្ទះរបស់ពួកគាត់ហើយប្រជាពលរដ្ឋនៅមូលដ្ថានខាងលើ សុំសំណូមពរដល់ខាងEDCនឹងក្រុមហ៊ុនផ្សេងៗសូមជួយតខ្សែភ្លើង ឲ្យមានបច្ចេកទេសផងកុំឲ្យរញ៉េរញ៉ៃដូចអញ្ចឹងទៀត ៕ សុខាសែនជ័យ


ចែករំលែក៖