ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់ស្លាប់នៅផ្ទះជួលខាងក្រោយខារ៉ាអូខេសមុទ្រមាស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់នៅវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នៅផ្ទះជួលដែលមានម្ចាស់ឈ្មោះ ឃឹម ស្រីមុំ ភេទស្រី អាយុ ៤៥ឆ្នាំ ស្ថិតក្នុងក្រុម១២ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខាងក្រោយខារ៉ាអូខេ សមុទ្រមាស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបរទេសដែលស្លាប់ឈ្មោះ JAMES BARRY GIBBONS ភេទប្រុស សញ្ជាតិ អង់គ្លេស អាយុ៧៤ឆ្នាំ។តាមការពិនិត្យនិងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិតសែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថាសាកសពស្លាប់ដោយសារ( ជរាពាធ) ។

បច្ចុប្បន្ន សាកសព រក្សាទុកបណ្តោះអាសន្ន នៅផ្ទះកើតហេតុខាងលើ រង់ចាំការស្នើសុំ ពីក្រុមគ្រួសារ និងស្ថានទូតសាមុីស្ថានទូតអង់គ្លេស ៕ ឆ្លាម សមុទ្រ


ចែករំលែក៖