ភ្នំពេញ៖ មនុស្សចំនួន២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹងកាលពីកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខនឹងផែស្ងួត អ៊ុយ ញ៉ុង ក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនគពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BR 4621 បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ណាណធ្វើរដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់មានម៉ូតូមួយគ្រឿងសេរី MSX ពាក់ស្លាកលេខ ព្រៃវែង 1 K 9601 បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងឆ្លងផ្លូវតែមិនទាន់ឆ្លងបានសម្រេចផង ក៏វាក់អើគ្នាក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោកខ្លួនទៅនឹងផ្លូវទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូទាំងសងខាង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ