ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកបាក់មុខក្រោយប្រទេសរុស្ស៊ីទទួលជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅស៊ីរី

ចែករំលែក៖

កន្លងមកមេទ័ពរុស្ស៊ីម្នាក់ឈ្មោះ Valery Asapov និងមេទ័ពរងពីរនាក់ស្លាប់ នៅក្នុង ការវាយប្រហារ ចំគោលដៅ ដូចករណី កម្លាំងទាហានរុស្ស៊ី រងការវាយប្រហារនៅ ទីក្រុង Hama ។ រុស្ស៊ីបានចោទប្រកាន់ ​ អាមេរិកថាជាអ្នកនៅពីក្រោយការវាយ ប្រហារទាំងនោះ។ រុស្ស៊ីបានចោទប្រកាន់អាមេរិកថាបានសហការជាមួយក្រុមភេរវកម្ម IS វាយប្រហារទៅលើកម្លាំងទាហាន រុស្ស៊ីនៅស៊ីរី។

កម្លាំងទាហានពិសេសរបស់អាមេរិកបានអនុញ្ញាតឲ្យកម្លាំងទាហានប្រជាធិបតេយ្យ ស៊ីរី SDF ដែលអាមេរិកគាំទ្រធ្វើដំណើរចុះឡើងយ៉ាងមានសេរីភាព នៅ ក្នុងតំបន់ដែលក្រុមIS គ្រប់គ្រង ដោយមិន មានការប្រឆាំងណាមួយពីក្រុម IS នោះ ឡើយ ។

រូបភាព ថតពីលើអាកាសរបស់រុស្ស៊ីបានបង្ហាញឲ្យឃើញថា រថយន្តហាំម័ររបស់អាមេរិកបើកបរនៅក្នុងតំបន់ IS រស់នៅហើយអាមេរិកមិនមានការវាយប្រហារណាមួយនៅទីនោះឡើយ។ទាហានអាមេរិក ដូចជា មានសុវត្ថិភាព ក្នុងការធ្វើដំណើរនៅក្នុង តំបន់ក្រុមIS គ្រប់គ្រង។ សកម្មភាពខាង លើ បានបង្ហាញយ៉ាងច្បាស់ថាអាមេរិក បានវាយប្រហារដោយផ្ទាល់ទៅលើកម្លាំងរុស្ស៊ីច្រើនជាងក្រុមភេរវកម្ម IS ។

នៅពេលនេះ កម្លាំងភេរវកម្មបានបរា ជ័យនៅក្នុងប្រទេសស៊ីរី និយាយឲ្យខ្លី គឺ អាមេរិក បរាជ័យ ចំណែកសម្ពន្ធមិត្ត ស៊ីរី រុស្ស៊ី អីុរ៉ង់ និងក្រុមហេសប៊ូឡាទទួលបានជ័យជម្នះ។ មួយវិញទៀតគម្រោងប្រើប្រាស់ជនជាតិឃើដរបស់អាមេរិកក៏ត្រូវបរាជ័យផងដែរ។ ទាំងនោះហើយបានធ្វើឲ្យផែន ការ B របស់អាមេរិកក្នុងការហែកទឹកដីស៊ីរីជាពីរចំណែក រងការគំរាមកំហែងក្រោយពីទាហានស៊ីរីទទួលបានជោគជ័យ។

ក្នុងបទសម្ភាសន៍មួយ លោករដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី សឺហ្គេយ៍ ឡាវរ៉ូវបានចោទកងកម្លាំងនៃសម្ពន្ធមិត្តដឹកនាំដោយសហ​រដ្ឋអាមេរិក ថាចេះតែប្រព្រឹត្ត« អំពើបង្ក ហេតុបង្ហូរឈាម » ទល់នឹងកងទ័ពរុស្ស៊ីដែលឈរជើងនៅស៊ីរី។

“ សកម្មភាពកងកម្លាំងនៅស៊ីរី ដែល ដឹកនាំដោយសហរដ្ឋអាមេរិក ចោទជា បញ្ហាយ៉ាងច្រើន”-សេចក្តីនេះ ថ្លែងដោយ ប្រមុខការទូតរុស្ស៊ី ក្នុងបទសម្ភាសន៍ ដែលផ្តល់ឲ្យទៅកាសែតមានដើមទុនអារ៉ាប៊ីសាអ៊ូឌីត ក្រោមឈ្មោះថា Asharq al-Awsat។

តាមសម្ដីលោកឡាវរ៉ូវ បញ្ជាក់ថាក្នុង ករណីខ្លះ កងកម្លាំងនេះបានអុជអាល ត្រង់ៗ ឲ្យពួកភេរវជនផ្សេងទៀតវាយ ​ ប្រហារទៅលើទីតាំងយុទ្ធសាស្ត្រនានា ដណ្តើមយកបានស្របច្បាប់ដោយក្រុងដាម៉ាស ឬមួយ មិនរួញរានឹងប្រព្រឹត្តអំពើបង្កហេតុបង្ហូរឈាមប្រឆាំងកងទ័ពរុស្ស៊ីតែ ម្តង។

ប្រសាសន៏លោករដ្ឋមន្ត្រីរុស្ស៊ី ទំនង ជាសំដៅទៅលើ កងកម្លាំងប្រជាធិបតេយ្យ ស៊ីរី FDS ដែលគាំទ្រដោយសម្ពន្ធមិត្ត ក្រោមការដឹកនាំសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌប្រតិបត្តិការវាយលុកទៅលើពួក ជីហាដ នៃអង្គការ ”រដ្ឋអ៊ិស្លាម” ជាពិសេសទល់នឹងទីតាំងអង្គការនេះក្នុងក្រុង Raqa។

រុស្ស៊ីក្នុងខែមុន បានចោទកម្លាំង FDS ថាប៉ុនប៉ងធ្វើវិច្ឆេទកម្មបង្ខូចប្រតិបត្តិការ វាយលុកនៃកងទ័ពស៊ីរីដែលគាំទ្រដោយ មូស្គូទៅលើទីតាំងពួកជីហាដនៃអង្គការ ”រដ្ឋអ៊ិស្លាម” នៅជុំវិញ ក្រុង Deir Ezzor ជាទីដែលឧត្តមសេនីយ៍រុស្ស៊ីម្នាក់បានធ្លាក់ខ្លួនស្លាប់កាលពីថ្ងៃ២៥ ខែកញ្ញា មកពីត្រូវគ្រាប់កាំភ្លើងត្បាល់បាញ់ដោយពួកឧទ្ទាម។

នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានបើកយុទ្ធនាការវាយប្រហារអស់ជាច្រើនខែមក កម្លាំងសម្ពន្ធមិត្តអន្តរជាតិ និងអង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានប្រកាសឲ្យដឹងពីការដណ្តើមបានទាំងស្រុងនូវទីក្រុងរ៉ាកាពីកណ្តាប់ដៃអង្គការរដ្ឋអ៊ិស្លាម។ ចំណែកកម្លាំងប្រជាធិបតេយ្យស៊ីរីបានប្រកាសពីការកម្ចាត់ពួកជីហាដសេសសល់ចុងក្រោយ និងថា ប្រតិបត្តិការសឹកនៅក្នុងទីក្រុងរ៉ាកាបានបិទបញ្ចប់ជាផ្លូវការ។

« ប្រតិបត្តិការយោធានៅរ៉ាកាបានបិទបញ្ចប់ ហើយទីក្រុងរ៉ាកាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងប្រជាធិបតេយ្យស៊ីរី » នេះជាការប្រកាសរបស់អ្នកនំាពាក្យកម្លាំងប្រជាធិបតេយ្យស៊ីរីលោក តាតាល់ សេឡូ។ លោកតាតាល់បានបន្ថែម ថា ទីក្រុងរ៉ាកាបានរំដោះមែន តែកម្លាំង ប្រជាធិបតេយ្យស៊ីរីដែលរួមគ្នាដោយកម្លាំងគួដ និងអារ៉ាប់បានបន្តប្រតិបត្តិការចូល​ឆែកឆេរនៅតាមអគារ និងទីតាំងសំខាន់ៗ មួយចំនួន ពិសេសពហុកីឡដ្ឋាន និងមន្ទីរពេទ្យដែលជាកន្លែងលាក់ខ្លួនចុងក្រោយ របស់ពួកជីហាដ។ ទន្ទឹមគ្នានេះ ក៏នៅមានប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងគ្រាប់បង្កៃផ្សេងទៀតដែលបង្កប់ដោយពួកជីហាដមុននឹងពួកគេដកថយ។

ព័ត៌មានផ្តល់ដោយកម្លាំងប្រជាធិប តេយ្យស៊ីរីឲ្យដឹងថា មានវត្តមានពួកជីហាដ បរទេស និងក្រុមគ្រួសាររបស់គេជាច្រើននាក់បានលាក់ខ្លួននៅពហុកីឡដ្ឋាន និង ក្នុងមន្ទីរពេទ្យ។ តែនៅមិនទាន់មានព័ត៌មានណាមួយដែលបញ្ជាក់ពីជោគវាសនារបស់ពួកគេនៅឡើយទេ។ គួររម្លឹកជូនថា តាំងពីមានបដិវត្តន៍ពណ៌ផ្ទុះនៅស៊ីរីក្នុងឆ្នាំ ២០១១ មក ទីក្រុងរ៉ាកាបានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដក្នុងឆ្នាំ ២០១៣។ ក្រោយមក ទីក្រុងស៊ីរីមួយនេះក៏ត្រូវបាន ពួកជីហាដអង្គការរដ្ឋអ៊ិស្លាមវាយដណ្តើមយកធ្វើជាទីក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៤។

ទីក្រុងរ៉ាកាបានក្លាយជានិមិត្តរូបនៃអំពើឃោរឃៅព្រៃផ្សែប្រព្រឹត្តដោយអង្គការរដ្ឋអ៊ិស្លាម ព្រោះនៅទីនោះហើយដែលពួកជីហាដបានរៀបចំផែនការវាយប្រហារភេ រវកម្មយ៉ាងបង្ហូរឈាមនៅក្នុងប្រទេសជាច្រើន ពិសេសប្រទេសនៅអឺរ៉ុប។ តួលេខ ផ្តល់ដោយកម្លាំងប្រជាធិបតេយ្យស៊ីរីឲ្យដឹងថា ប្រតិបត្តិការសឹករបស់កម្លាំងប្រជាធិបតេយ្យស៊ីរីដោយមានជំនួយពីកម្លាំងសម្ពន្ធមិត្តអន្តរជាតិដើម្បីរំដោះទីក្រុងរ៉ាកានារយៈពេលប៉ុន្មានខែនេះអាចនឹងមានមនុស្សស្លាប់ ៣.២៥០នាក់ក្នុងនោះមានជនស៊ីវិលចំនួន ១.១៣០នាក់៕ ម៉ែវ សាធី


ចែករំលែក៖