ព័ត៌មានទាន់ហេតុការណ៍៖

Suzuki Smashបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកជាមួយZoomer Xស្របគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូទិសដៅស្របគ្នា ខណៈបត់ឆ្វេងខ្វះប្រុងប្រយត្ន័កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះព្រាប ប៊ុនរិទ្ធិ អាយុ ១៧ ឆ្នាំ មុខរបរ ជាងឡាន រស់នៅ ភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

ដោយជិះ ម៉ូតូម៉ាក Suzuki Smash ពណ៌ ខៀវ ពាក់ស្លាកលេខ សៀមរាប ១E ៣៥៤៤ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកភាគីរងគ្រោះម្ខាងទៀតមានឈ្មោះ ទឹម សារស់ អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររាងចក្រ និងអ្នករួមដំណើរមានឈ្មោះ ម៉ន ទីមូ អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ កន្តូតប្រោង ឃុំ គោកព្រីង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smash ពណ៌ ខៀវ ពាក់ស្លាកលេខ សៀមរាប ១E ៣៥៤៤ លើផ្លូវជាតិលេខ ០១ ពីលិចទៅកើត ខណៈនោះបានបត់ឆ្វេងមិនប្រយត្ន័ស្រាប់តែមានម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង ១J ២០៦៣ ជិះគ្នា២នាក់បើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានមកដល់វាស់វែង និងយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យខេត្តព្រមទាំងអូសម៉ូតូទាំង២គ្រឿងមកកាន់នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖