ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់បានឈើប្រណីត៥សន្លឹកប្រគល់ឲ្យមេព្រៃ តែមេព្រៃប្រគល់បន្តឲ្យម្ចាស់វិញ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពពីប្រជាពលរដ្ឋ ឱ្យដឹងថា ឈើប្រណីត៥សន្លឹកធំៗប្រវែង ជាង២ម៉ែត្រ ដែលកម្មករជាច្រើននាក់ បានលួចឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួល កាប់ឱ្យឈ្មួញខ្មែរ នៅក្នុងទឹកដីថៃ លុះនាំគ្នាជញ្ជូនឆ្លងចូលមកក្នុងទឹកដីខ្មែរ ត្រូវ ទាហានប្រចាំការព្រំដែនស្ទាក់ចាប់បាន យកទៅប្រគល់ឲ្យមេព្រៃ ។ ប៉ុន្តែមេព្រៃបានប្រគល់ឈើទាំងនោះទៅឲ្យឈ្មួញវិញ ស្ងាត់ៗ ហើយប្រកាសប្រាប់ថា ឈើទាំងនោះខ្លួនបានយកទៅរក្សាទុកនៅក្នុងស្នាក់ការ រង់ចាំបញ្ជូនទៅថ្នាក់លើ។

ករណីនេះបានកើតឡើងកាលពី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចបង្គោលសីមាលេខ ៦៥ ក្នុងភូមិបហ៊ុយត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពេលក្រុម កម្មកររកស៊ីលីសែងឈើឱ្យមេឈ្មួញដុះស្លែឈ្មោះ រិទ្ធិ រស់នៅក្នុងក្រុងប៉ៃលិន ខណៈឃើញមន្ត្រីយោធាពួកគេក៏នាំគ្នាបោះឈើធ្នង់ចំនួន៥ដុំធំៗ ប្រវែងជាង២ ម៉ែត្រចោលក្នុងគុម្ពោតព្រៃ ហើយក៏រត់គេច ខ្លួនបាត់ស្រមោលទៅ ។ ក្រោយមកគេបាន រាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើឱ្យចុះទៅត្រួតពិនិត្យ និងយកឈើទាំងនោះទៅ រក្សាទុកនៅស្នាក់ការ។ ប៉ុន្តែមិនដឹងជាខាង រដ្ឋបាលព្រៃឈើ ត្រូវរ៉ូវគ្នាជាមួយឈ្មួញ ឬ យ៉ាងណានោះទេ បានជាប្រគល់ឈើទាំង អស់នោះទៅឱ្យមេឈ្មួញវិញអស់រលីង ដោយមិនឃើញយកទៅរក្សាទុកនៅក្នុង បន្ទាយ ឬបញ្ជូនទៅថ្នាក់លើនោះឡើយ។

ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ត្រង់ចំណុចព្រំដែនបង្គោលសីមាលេខ៦៥-៦៦-៦៧ និង៦៨ គឺ ជាកន្លែងដែលកម្មករក្មេងចាស់និយមឆ្លងដែនខុសច្បាប់ទៅរកស៊ីកាប់ ឈើប្រណីតនៅក្នុងទឹកដីថៃ ហើយត្រូវ បានទាហានថៃដេញបាញ់ បណ្តាលឱ្យរង របួសស្រាលធ្ងន់ និងស្លាប់ព្រមទាំងបាត់ខ្លួនអស់ជាច្រើននាក់ផងដែរ ដោយសារតែ មានការបើកដៃពីសមត្ថកិច្ចដែលយាម ប្រចាំការនៅព្រំដែនមួយចំនួន។

ប្រជាពលរដ្ឋជាច្រើន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកម្មករដែលហ៊ានប្រថុយប្រថានអាយុជីវិតឆ្លងដែនទៅលួចកាប់ឈើនៅក្នុងប្រទេសថៃដោយមេឈ្មួញរង់ចាំតែទទួលផលប៉ុណ្ណោះ លុះឆ្លងចូលមកដល់ទឹកដីខ្មែរពួកគេបានត្រូវរ៉ូវ ជាមួយមេព្រៃ និងសមត្ថកិច្ចមួយចំនួន ទៀត ដឹកឈើទាំងនោះទៅលក់នៅខេត្តបាត់ដំបង និងនៅភ្នំពេញឬរហូតទៅ ដល់ប្រទេសវៀតណាមយ៉ាងរលូនថែម ទៀត ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អ៊ុំ ណូន នាយនគរបាលវរព្រំដែន បានឱ្យដឹងថា ការចុះទៅ បង្ក្រាបចាប់ឈើខុសច្បាប់នេះ ខាងលោកបានបញ្ជូនកម្លាំងនគរបាលចំនួន៥នាក់ ឱ្យចូលរួមជាមួយមន្ត្រី រដ្ឋបាលព្រៃ ឈើ ហើយខាងលោកក៏បានប្រគល់ឈើទាំងនោះទៅឱ្យមេព្រៃអស់ហើយដោយ ខាងលោកមិនដឹងជាគេយក ទៅណានោះ ទេ បើចង់ដឹងច្បាស់ឱ្យទាក់ទងទៅលើបន្ត ទៀតទៅ ។

ចំណែកលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើក្រុងប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសមត្ថកិច្ចការពារព្រំដែនបានស្ទាក់ចាប់ ឈើប្រណីតជាច្រើនដុំមកខាងលោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយ ឃើញឈើធ្នង់ចំនួន៥សន្លឹកក៏យកទៅរក្សាទុកនៅក្នុងស្នាក់ការរដ្ឋបាលព្រៃឈើមិនទាន់បានបញ្ជូនទៅខាងណាឡើយ រង់ចាំស្រាវជ្រាវស្វែងរកម្ចាស់ឈើដើម្បីចាត់ការ បន្តតាមនិតិវិធី ៕ ស សារ៉េត

 


ចែករំលែក៖