ភ្នំពេញ ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ(ខ.ភ.ម.) ថ្លែងថា ខ.ភ.ម. ប្តេជ្ញា ដាច់ខាតការពាររាល់វិធានការនិងគោល នយោបាយរបស់រាជរដ្ឋាភិបាលសេចក្តី សម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធ សភា បម្រើឧត្តមប្រយោជន៍ជាតិ នាំមក សុខសន្តិភាព និងឈរលើការអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខ.ភ.ម. បានថ្លែងបែប នេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេ ស ជំនាន់ទី២៣ និងបើកវគ្គបន្តជំនាន់ ទី២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាព កម្ពុជាឥណ្ឌូនេស៊ី (ក្រាំងចេក) នាព្រឹកថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៧។ នាយឧត្តម សេនីយ៍បន្តទៀតថា ខ.ភ.ម. មានភារកិច្ច ចម្បងបំផុតថែរក្សានូវមនុញ្ញផល និងកេរិ៍្ត ដំណែលសន្តិភាព ការអភិឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ប្រឆាំងដាច់ខាតមិនឲ្យក្រុមជ្រុលនិយមណាមួយមកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ខ.ភ.ម.បានផ្តល់អនុសាសន៍ ដល់កម្មសិក្សាការីវគ្គហ្វឹកហ្វឺនជំនាញអង្គរក្ស ពិសេស ជំនាន់ទី២៣ ក៏ដូចកម្មសិក្សាការីវគ្គបន្ត ជំនាន់ទី២៤ ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់បញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន ។ ត្រូវ បន្តស្វ័យសិក្សា គោរពវិន័យ មានភក្តីភាព អង់អាចក្លាហានមោះមុតទទួលខុសត្រូវ ខ្ពស់ សាមគ្គីភាពល្អ និងស្មោះត្រង់ដាច់ខាតចំពោះថ្នាក់ដឹកនាំបំពេញភារកិច្ចទទួលបានជោគជ័យ និងអភិវឌ្ឍខ្លួនឲ្យកាន់តែ រីកចម្រើន ។
សហការជាមួយបណ្តាស្ថាប័នពាក់ ព័ន្ធក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ ពិសេសការពារសន្តិសុខ សុវត្ថិភាពឲ្យបាន១០០ភាគរយជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ។ លើកកម្ពស់ ស្មារតីថែរក្សាសម្ភារ បរិក្ខារ សព្វាវុធ និង គ្រឿងបំពាក់ឲ្យបានល្អ។ ត្រៀមកម្លាំង មធ្យោបាយសម្ភារជួយសង្គ្រោះប្រជាពល រដ្ឋពីគ្រោះមហន្តរាយនានា។
ការពារឲ្យបានដាច់ខាតនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតក្រុមជ្រុល និយម ឬសកម្មភាពទាំឡាយនាំ ឲ្យ មានភាពវឹកវរដល់សង្គមមានចរិតបដិវត្តន៍ ពណ៌ ក្នុងបំណងបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និង ការរីកចម្រើនរបស់សង្គមជាតិ ។
លោកឧត្តមសេនីយ៍ឯក នួន ណារិន្ទ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និង ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាព កម្ពុជាឥណ្ឌូនេស៊ី(ក្រាំងចេក)លោក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរង ខ.ភ.ម.និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថាវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ មានសិក្ខាកាមចូលរួមចំនួន៣៥០នាក់ ដោយបានចាប់ផ្តើមពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧ មាន រយៈពេល៩ខែ ២១ថ្ងៃ ដោយផ្តោត លើខ្លឹម សារមេរៀនសំខាន់ៗ រួមមានលំហាត់ របៀបលំហាត់ពង្រឹងកាយសម្បទា ហែល ទឹកក្បាច់គុនការ៉ាតេ ហ្វឹកហ្វឺនជំនាញ អង្គរក្ស និងហ្វឹកហ្វឺនជំនាញទ័ពព្រៃ។
ជាលទ្ធផលបញ្ចប់វគ្គ សិក្ខាកាមមាន និទ្ទេសល្អ ចំនួន៨៧នាក់ ល្អបង្គួរ១៧៤នាក់ មធ្យម៦៩នាក់ និងខ្សោយ២០នាក់។ ក្រៅពីនេះបានចុះជួយដកស្ទូងច្រូតកាត់បូមទឹកជូនប្រជាពលរដ្ឋ ជួយកាកបាទក្រហមកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារ កំព្រានិងពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។
ក្នុងឱកាសនោះគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយយស មេដាយជូនសប្បុរសជនព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេសីុ មានអង្ករ ១០តោនមី ១០០កេស ត្រីខ១០០កេស ទឹកដោះគោ១០០កេស ស្ករស២តោន និង ថវិកា៤០លានរៀល ៕ សុខដុម