ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានផ្តល់នូវក្តីស្រឡាញ់រាប់អានចំពោះសម្តេច។
កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែនបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ពូសប្បាយចិត្តខ្លាំងណាស់ ដែលបានមកជួបកូនក្មួយ។ ពូសូមអរគុណកូនក្មួយកម្មករទាំងអស់ដែលបានផ្តល់នូវក្តីស្រឡាញ់រាប់អានដល់ពូ។ នេះជាការលើកទឹកចិត្តអោយពូខិតខំបន្តដោះស្រាយបញ្ហាផ្សេងៗជូនកូនក្មួយទាំងនៅក្នុងពេលនេះ និងទៅថ្ងៃខាងមុខ។
កូនក្មួយទាំងអស់គ្នាពិតជាបានយល់ដឹងច្បាស់ណាស់ចំពោះការខិតខំប្រឹងប្រែងរបស់ពូចាប់តាំងពីថ្ងៃរំដោះប្រទេស និងក្នុងដំណាក់កាលកសាងអភិវឌ្ឍន៍ប្រទេស គឺពូចង់ឃើញកូនក្មួយមានការងារធ្វើល្អ និងមានប្រាក់ខែល្អសមរម្យ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ