ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបង្ខំបើកជែងមិនផុតទៅបុកបង្គោលភ្លើងត្រូវរថយន្តកុងតឺន័របុកពីក្រោយបន្ថែមទៀតខ្ទេចល្មម

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿងដែល បើកបរដោយបុរសជនជាតិចិនម្នាក់បាន​ បើកជែងរថយន្តកុងតឺន័រមិនផុតក៏ជ្រុលទៅបុកបង្គោលភ្លើងនៅចិញ្ចើមផ្លូវ ហើយខ្ទាត មកកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័របុកពីក្រោយបន្ថែមទៀតបណ្ដាលឲ្យខូចខាត យ៉ាងដំណំ តែសំណាងមិនបង្កគ្រោះថ្នាក់ ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៧ នៅតាមដងផ្លូវលេខ២១៧ (ផ្លូវ​ចំការដូង) ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា ដំបូងឡើយគឺ​មាន​រថយន្តហុីយ៉ាន់ដាយ ពណ៌ឈាមជ្រូកពាក់​ស្លាកលេខភ្នំពេញ3B-4073 បានបើកបរ តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម។ ខណៈមក​ដល់​ចំណុចកើតហេតុស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងមិនចាំស្លាកលេខ បានបើកចេញពីរោងចក្រក្បែរកន្លែងកើតហេតុធ្វើឲ្យរថយន្តកុងតឺន័រវាក់ទាញចង្កូត​មកស្ដាំបន្តិច ហើយពេលនោះមានរថយន្ត​តូយ៉ូតាព្រូសមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ2S-8193 បើកបរដោយ បុរសជនជាតិចិនម្នាក់ បានធ្វើដំណើស្រប ទិសជាមួយរថយន្តកុងតឺន័របានជែងរថយន្តកុងតឺន័រពីខាងស្ដាំដៃក៏ជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើងបាក់ប្រេះ និងបែកន្ទុយ ក្រោយមកកណ្ដាលផ្លូវក៏ត្រូវបានរថយន្ត កុងតឺន័រខាងលើបុកបញ្ចិតគូទរថយន្តតូយ៉ូតា ព្រូសនោះបន្ថែមទៀតជាហេតុបណ្ដាលឲ្យ ខូចខាតយ៉ាងដំណំទាំងមុខនិងខាងក្រោយតែម្ដង។ តែសំណាងល្អ ដែលមិនបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្ស ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុនិងបានឲ្យ​ភាគីទាំងសងខាងសម្រួលគ្នា។ ពេលនោះ​ភាគីទាំង២ត្រូវរ៉ូវគ្នាដោយសុំយករថយន្តទៅជួសជុលរៀងៗខ្លួន។ ​តែនៅជាបញ្ហាមួយ​ទៀត គឺរថយន្តតូយ៉ូតាព្រូសបានបង្កឲ្យ បង្គោលភ្លើង ដែលជាសម្បត្តិរដ្ឋខូចខាត ទើបសមត្ថកិច្ចសម្រេចចិត្តវាស់វែងស្ទូចយក​រថយន្តទាំង២គ្រឿងយកទៅកាន់ការិយា ល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេល ក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖