ប្រជាពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាមបានប្រកាសថា ល្បែងស៊ីសងច្រើនប្រភេទកំពុងកើតឡើងយ៉ាងពេញបន្ទុក។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមបានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានគេបើកលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងសង្វៀន បញ្ជល់មាន់នៅចំណុចដីថ្មី ភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើកំពុងបើកលេងយ៉ាង គគ្រឹកគគ្រេងនិងមានបង្កប់ល្បែងស៊ីសងជាច្រើនប្រភេទទៀតផងដែរ។ មន្ត្រីអាជ្ញាធរ ឃុំ នគរបាលប៉ុស្ដិ៍រដ្ឋបាលតាប្រុកក៏ដូចជាអភិបាលស្រុកចំការលើ និងអធិការនគរ បាលស្រុកចំការលើមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងឡើយ ។
ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា ក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារក៏ដូចជាបទល្មើសគ្រឿងញៀនផងដែរបន្ទាប់ពីមានអ្នកបើកល្បែង បញ្ជល់មាន់នៅក្នុងភូមិដីថ្មី ឃុំតាប្រុករួចមក។ ប្រជាពលរដ្ឋបានបន្តថា កន្លងមកពួក គាត់ធ្លាប់ឃើញសមត្ថកិច្ចចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់នោះដែរ ប៉ុន្តែមិនដែលឃើញចាប់បានអ្នកបើកល្បែង អ្នកលេងល្បែង និងវត្ថុតាងផ្សេងៗដូចជា រថយន្ត ឬម៉ូតូ ដែលជាមធ្យោបាយធ្វើដំណើររបស់ក្រុមអ្នកទៅលេងល្បែងនោះឡើយ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមក៏បាន ឲ្យដឹងដែរថា នៅទល់មុខអនុវិទ្យាល័យស្គន់ ខាងក្រោយស្ថានីយប្រេងសាំងរបស់ តាសារឹម ចម្ងាយប្រហែល៥០០ម៉ែត្រមានសង្វៀនបញ្ជល់មាន់មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ ហើយមិនដែលឃើញសមត្ថកិច្ចចុះទៅបង្ក្រាបឡើយ។ ប្រជា ពលរដ្ឋបានលើកឡើងថា មិនមែនតែល្បែងបញ្ជល់មាន់ទេដែលកំពុងរាលដាលនៅស្រុកជើងព្រៃគឺល្បែងកន្ទុយលេខ និងល្បែងស៊ីសងផ្សេងៗទៀតក៏កំពុងកើតឡើង យ៉ាងរាលដាលដែរ ៕