ភ្នំពេញា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌឫស្សីកែវ ប្រជាពលរដ្ឋ ចង់បានឲ្យអាជ្ញាធរជួយលប់បំបាត់ គ្រឿងញៀន ក្មេងទំនើង ហ្គេមបាញ់ត្រី និងជួយរៀបចំសណ្ដាប់ធ្នាប់ នេះជាការលើក ឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ នៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ។
វេទិកាសាធារណៈនេះបានធ្វើឡើងក្រោម អធិបតីភាព លោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
លោកម៉ប់ សារិន បានបញ្ជាក់ថា៖ វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងបាន១ឆ្នាំម្តងប៉ុណ្ណោះ តែនៅថ្នាក់សង្កាត់និងខណ្ឌតែតែធ្វើជាប្រចាំ ដោយចាប់ផ្តើមតាំង២០១២មកម្លេះបក្រោយពីបញ្ចប់វេទិកាពិគ្រោះយោលបល់គឺយើងបូកសរុបបញ្ហាដែលប្រជាពលរដ្ឋស្នើឡើងនិងការចង់បានរបស់ប្រជាពល រដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ដើម្បីបំពេញការចង់ បានរបស់ប្រជាពលរដ្ឋ។
លោកម៉ប់ សារិន ក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមចំណែក ដោយមិនមែនសំខាន់លើថវិកា៣០ ឬ៧០ភាគរយទេ គឺការចូលរួមការសម្របស្រួលការយោគយល់ និងការចូលរួមជាកម្លាំងជាដើម ដើម្បីអភិវឌ្ឍន៍ភូមិសង្កាត់របស់យើង ។ ក្នុងឱកាសនោះ លោកបានលើកពីការកោតសរសើរចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលីសខណ្ឌដែលបានបង្ក្រាបបទល្មើសជាប្រចាំ ពិសេសលើការបង្ក្រាបគ្រឿងញៀនបានជាប្រចាំ ដែលនេះបង្ហាញពីការចូករួមអនុវត្តគោលនយោបាយភូមិសង្កាត់បានល្អ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួម មតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ៕ សំរិត