ភ្នំពេញ៖ កម្លាំងទីបញ្ជាការពារ A6 (កោះពេជ្រ)ដោយទទួលបានបទបញ្ជា ក៏ដូចជាការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់រាជធានី បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ដែលវាយតបគ្នា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះពេជ្រ នាវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមក្មេងទំនើង ដែលបង្កហេតុ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះពេជ្រ ដែល វាយតបគ្នាខាងលើនេះ ត្រូវកម្លាំងបញ្ជាការពារA6ឃាត់ខ្លួន សរុបចំនួន២១នាក់(ប្រុសសុទ្ធ) ក្នុងនោះរួមមាន ម៉ូតូចំនួន១២គ្រឿង ។
បច្ចុប្បន្ន ករណីនេះ ត្រូវបានកម្លាំងបញ្ជាការ កំពុងធ្វើកំណត់ហេតុ សាកសួរនៅទីបញ្ជាការនិងអប់រំផងដែរ៕ ស រស្មី