ព័ត៌មានទាន់ហេតុការណ៍៖

បាត់ពីផ្ទះច្រើនថ្ងៃបងប្អូនតាមរកឃើញចងកស្លាប់ឡើងរលួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានចេញពី ផ្ទះបាត់ជាច្រើនថ្ងៃដោយមិនបានឲ្យដំណឹង ដល់អ្នកផ្ទះធ្វើឲ្យក្រុមគ្រួសារខ្វាយខ្វល់ ជាខ្លាំង លុះពេលតាមរកស្រាប់តែឃើញ ចងកស្លាប់រហូតសាកសពរលួយស្អុយទៅហើយ ។

សាកសពជនរងគ្រោះត្រូវបានក្រុម គ្រួសារ និងអ្នកភូមិរកឃើញកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើភ្នំក្អុក ស្ថិតក្នុងចម្ងាយពី ភូមិប្រមាណ២០០០ម៉ែត្រ ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ឈ្មោះ ផា ភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។

ក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ។ មុនពេល កើតហេតុគឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង៧ព្រឹកជនរងគ្រោះបាន ចេញបាត់ពីផ្ទះដោយពុំបានប្រាប់ដំណឹង ដល់ក្រុមគ្រួសារនោះទេ។ ដោយមិនឃើញ ជនរងគ្រោះក្រុមគ្រួសារក៏បានតាមរកដែរតែមិនឃើញ លុះមកដល់ថ្ងៃទី២ ខែវិច្ឆិកា ក៏បន្តតាមរកជាមួយអ្នកភូមិឯទៀតក៏ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនៅនឹងដើម ធ្នង់លើភ្នំក្អុកឡើងហើមរលួយទៅហើយ។

សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថ កិច្ចធ្វើកោសល្យវិច័យឃើញថា ពុំមានពាក់ព័ន្ធករណីឃាតកម្មក៏ប្រគល់ឲ្យក្រុមគ្រួសារ សម្រេចបូជានៅលើភ្នំចំណុចប្រទះឃើញសាកសពជនរងគ្រោះតែម្តង ៕ សេនាស័ក្តិ

 


ចែករំលែក៖