ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាលាន់ដូចរន្ទះបណ្តាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង៦ និង៣០នាទីព្រយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តកាមរីគូទស្វិតបណ្តាលឱ្យម្ចាស់រថយន្តកាមរីរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ រីឯតៃកុងរថយន្តសាំយ៉ុងវិញភ្លាមៗនោះ ក៏បានរត់គេចខ្លួន បន្សល់ទុកតែវត្ថុតាង រថយន្តនៅកន្លែងកើតហេតុត្រង់ចំណុច គីឡូលេខ១២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថាគេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AF- 9276 បើកបរពីអូរពងមាន់សំដៅមកទីរួមខេត្តស្ទឹងត្រែង បានរេចង្កូតមកឆ្វេងទៅបុកនឹងរថយន្តកាមរីគូទស្វិតពេញទំហឹងក្នុង ទិសដៅបញ្ច្រាសទិសគ្នាលាន់ដូចរន្ទះធ្វើ ឲ្យរថយន្តទាំង២គ្រឿងខូចខាតទាំងសងខាង។ ឯម្ចាស់រថយន្តកាមរីរងរបួស ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យយោធា ចំណែកតៃកុងរថយន្តសាំយ៉ុង ដែលបង្កហេតុបើកបរក្នុងល្បឿនលឿនទំនងជា ប្រញាប់ទៅដឹកឈើក៏បណ្តាលឱ្យទៅបុកនឹងរថយន្តម៉ាកកាមរីមួយគ្រឿងទៀត ពណ៌កណ្តុរល្មែះ មានស្លាកលេខ ភ្នំពេញ2 គ0683 ចំពីមុខពេញទំហឹងលាន់ឮដូចរន្ទះ ដែលបើកបរទិសដៅផ្ទុយគ្នា ចេញពីទីរួមខេត្តសំដៅទៅផ្ទះនៅចំណុចអូរពងមាន់។

ករណីនេះបណ្តាលឲ្យម្ចាស់រថយន្តកាមរីរងរបួសធ្ងន់ធ្ងូរចំណែករថយន្តវិញរងការខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង ។ ចំពោះតៃកុងរថយន្តសាំយ៉ុងវិញរួមដំណើរមានគ្នា២នាក់ ក្រោយពេលកើតហេតុភ្លាមៗនោះក៏បានចុះពីលើរថយន្តរត់គេចបាត់ ស្រមោល។ បន្សល់តែរថយន្តដែលខូច ខាតត្រូវនគរបាលចរាចរដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់រថយន្តកាមរីឈ្មោះ ផល្លា ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្ត្រីយោធា នៅE42 អូរពងមាន់ស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង។ចំណែកតៃកុង រថយន្តសាំយ៉ុងវិញមិនបានស្គាល់អត្ត សញ្ញាណនោះទេក្រោយកើតហេតុជនបង្កដាក់មេប្រូចបាត់ស្រមោលតែម្តង។

ដោយឡែកឯរថយន្តទាំង២គ្រឿងដែលខូចខាត ត្រូវបាននគរបាលចរាចរផ្លូវគោកខេត្ត យករថយន្តស្ទូច ដឹកយកទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែង ដើម្បីស្វែងរកម្ចាស់រថយន្តសាំយ៉ុង ចូលខ្លួនមកដោះស្រាយជាមួយជនរង គ្រោះទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ មាស សុផាត


ចែករំលែក៖