ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ហាវថាយ (HAWTAI A25)ឧបត្ថម្ភ កម្មវិធី តម្រង់ទិស និងការចែករំលែកបទពិសោធន៍ ដែលរៀបចំឡើងនៅសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Worldwide Motor Company Ltd (WMC)ដែលជាក្រុមហ៊ុនដ៏ធំមួយ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភដ៏ធំក្នុងការរៀបចំកម្មវិធី “ ការតម្រង់ទិស និងការចែករំលែកបទពិសោធន៍” ដែលជាកម្មវិធីមួយបណ្តុះបណ្តាលអប់រំមួយដ៏ធំ ដល់និស្សិតទាំងឡាយដែលរៀបចំឡើងដោយក្រុមហ៊ុន AGB និងមានការចូលរួមពីសាកលវិទ្យាល័យធំៗចំនួន១០ ក្នុងរាជធានីភ្នំពេញ ហើយការបណ្តុះបណ្តាលនេះចាប់ផ្តើមពីចុងខែតុលា និងបញ្ចប់ទៅវិញនៅចុងខែធ្នូ ឆ្នាំ ២០១៧ ហើយការរៀបចំលើកដំបូងនេះ គឺនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧។

លោក ពាង ម៉ាន់ អគ្គនាយក្រុមហ៊ុន WMC បានមានប្រសាសន៍ឲ្យដឹងថា “រថយន្តហាវថាយ(HAWTAI A25)ដែលជាប្រភេទរថយន្តSUV ដ៏ថ្មីសន្លាង បំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតនេះ ជានិច្ចកាល តែងតែចូលរួមឧបត្ថម្ភ និងលើកស្ទួយកម្មវិធីជាច្រើន ទាំងកម្មវិធីអប់រំ និង ការងារសង្គម។ ជាក់ស្តែង ដូចជាកម្មវិធី ការតម្រង់ទិស ឆ្ពោះទៅរកភាពជោគជ័យនេះ ជាដើម គឺជាកម្មវិធីអប់រំមួយដ៏ល្អ ដែលប្អូនៗនិស្សិត អាចនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីវាគ្មិនចំណានៗ និងល្បី ដែលពួកគាត់គឺជាបុគ្គលជោគជ័យក្នុងអាជីពការងារ ហើយគាត់មកចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះ គឺក្នុងគោលបំណងដើម្បីផ្តល់នូវគន្លឹះនៃភាពជោគជ័យដល់និស្សិតទាំងអស់ ថានៅពេលបញ្ចប់ការសិក្សា តើខ្លួនត្រូវធ្វើយ៉ាងណា ដើម្បីយកចំណេះដឹង ដែលខ្លួនបានសិក្សានៅមហាវិទ្យាល័យនានានេះ មកបំពេញការងារឲ្យមានប្រសិទ្ធិភាព ទទួលបានភាពជាបុគ្គលិកឆ្នើម ដែលបណ្តាក្រុមហ៊ុនឯកជន ព្រមទាំងស្ថាប័នរដ្ឋ ដែលគេត្រូវការ។

លោកអគ្គនាយកបានបន្តទៀតថា ក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរ តែងតែចង់បានបុគ្គលិកល្អ មានចំណេះដឹងជ្រៅជ្រះ បទពិសោធន៍ល្អៗ ស្មោះត្រង់ អំណត់ក្នុងការងារ និងដោះស្រាយបញ្ហាដោយភាពឆ្លាតវៃ ដោយគេមិនខ្លាចក្នុងការផ្តល់ប្រាក់ខែខ្ពស់ទៅឲ្យបុគ្គលិកទាំងនោះទេ ។ យ៉ាងណាមិញ ក្រុមហ៊ុនWMC ដែលជាក្រុមហ៊ុនដ៏ធំ នាំចូលរថយន្ត HAWTAI A25 នេះ ក៏ត្រូវការបុគ្គលិកឆ្នើមៗល្អ មកបំពេញការងារដើម្បភាពជោគជ័យទាំងអស់គ្នាផងដែរ។ ដោយហេតុនេះហើយ ទើបរាល់កម្មវិធី ទាក់ទងនឹងការបណ្តុះធនធានមនុស្ស HAWTAI A25 តែងតែជួយឧបត្ថម្ភគាំទ្រជានិច្ច។

កម្មវិធីនេះ ដែលរៀបចំនៅតាមបណ្តាសាកលវិទ្យាល័យទាំងដប់នៅរាជធានីភ្នំពេញនេះ ក៏មានការដាក់តាំងបង្ហាញនូវរថយន្ត HAWTAI A25SUV នេះ ក្នុងទីធ្លាសាកលវិទ្យល័យផងដែរ ដើម្បីឲ្យនិស្សិត សាស្រ្តាចារ្យ និងមហាជនទាំងឡាយ បានឃើញនូវរូបរាងដ៏ល្អប្រណិតរបស់រថយន្តនេះទាំងរូបរាងខាងក្រៅ និងការរចនាផ្នែកខាងក្នុងរថយន្ត ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបល្អឥតខ្ចោះ ទាំងអស់ រួមទាំងម៉ាស៊ីនគុណភាពលំដាប់ស្តង់ដារអន្តរជាតិ ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ មានការធានាច្បាស់លាស់ពីក្រុមហ៊ុនរយៈលើគុណភាព និងគ្រឿងបន្លាស់។

យ៉ាងណាមិញ ការរៀបចំកម្មវិធីនេះ គឺចំពេល ដែលក្រុមហ៊ុនWMC មានកម្មវិធីពិសេស គឺមានទឹកប្រាក់បង់ដំបូងតែ៣០០០ដុល្លារ( បីពាន់ដុល្លារ) ប៉ុណ្ណោះ អតិថិជនទាំងអស់នឹងទទួលបានរថយន្ត HAWTAI A25 ដ៏ថ្មីសន្លាងនេះភ្លាមជាមួយនឹងការផ្តល់ជូនពិសេសដូចជា សេវាធានារ៉ាប់រងអាយុជីវិត មានតម្លៃ១0000ដុល្លារ ការធានាលើគុណភាពម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្តរយៈពេល៥ឆ្នាំស្មើនឹង ១00,000គីឡូម៉ែត ហើយលើសពីនេះទៀត អតិថិជនម្នាក់អាចកម៉្មង់ទិញបាន ៣ គ្រឿង ជាមួយប្រាក់កម្ចីរហូតដល់១,០០,០០០$ និង ២,000,000 $ សម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុនពីដៃគូមីក្រូហិរញ្ញវត្ថុរបស់HAWTAI A25។ កម្មវិធីពិសេសនេះ គឺផ្តល់ឱកាសដល់សិស្ស និស្សិត សាស្រ្តាចារ្យ បុគ្គលិកនានា ដែលមានបំណងទិញរថយន្តថ្មី ដើម្បីជីវិតដ៏ទាន់សម័យរបស់ខ្លួន៕

សម្រាប់ព័ត៌មានបន្ថែម អតិថិជនក៏អាចអញ្ជើញមកកាន់Showroom HAWTAI A25 ដែលនៅជាប់របងវត្តទឹកថ្លាឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៧៨ ៩៩៩០០៦ឬចូលទៅកាន់www.facebook.com/wmchawtai.

អត្ថបទ៖ ថមសន


ចែករំលែក៖