ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយមួយដៃមួយជើង បែកក្បាលហូរឈាមស្រោចខ្លួន ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃសយកមកសាកសួរកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនសង្ស័យមានឈ្មោះ វុិត ឈាវ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូរ សង្កាត់ដង្កោ ខណ្ខដង្កោ និងមានស្រុកកំណើតនៅភូមិព្រែកខ្សាយ ក ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខែត្តព្រៃវែង។
បើតាសម្ថតកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលដែលជនសង្ស័យបានចូលទៅធ្វើសកម្មភាពគាស់ផ្ទះ ដោយនៅក្នុងដៃ មានកាន់កូនកាំបិតមួយ ហើយបានដើរចូលទៅផ្ទះប្រជាពលរដ្ឋដែលម្ចាស់មិនបាននៅ ហើយក៏ធ្វើសកម្មភាពគាស់ទ្វារ តែមិនបានសម្រេចដោយមានអ្នកជិតខាងបានឃើញ ហើយក៏បានស្រែកសួរ ស្រាប់តែពេលនោះ ជនសង្ស័យភ័យបានរត់ផ្លោះរបងតែរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះបានដេញចាប់បាន និងវាយមួយដៃមួយជើងបណ្ដាលឲ្យជនសង្ស័យបែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយបានរាយការណ៍ឲ្យសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិនគរបាលព្រៃសចុះទៅយកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃសដើម្បីកសាងសំណុំរឿងបន្តទៅអធិកាដ្ឋាននគរបាលខណ្ខដហ្កោចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ