ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម១០គ្រាប់ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តតាកែវ ៖ គ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាមចំនួន១០គ្រាប់ ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិនៅចំនុចភូមិបុស្សតាផង់ ឃុំត្រពាំក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ការប្រមូល និងយកទៅកម្ទេចចោលនេះធ្វើឡើងដោយ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង នៃអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ និងកម្លាំងជំនាញស៊ីម៉ាក់ បានចុះប្រមូលគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម សរុបបានចំនួន១០គ្រាប់ រួមមានប្រភេទ៨១មីល្លីម៉ែត្រចំនួន២គ្រាប់ ប្រភេទ៦០មីល្លីម៉ែត្រចំនួន៤គ្រាប់ ប្រភេទB៤០ចំនួន០១គ្រាប់ និងប្រភេទមីន៦៩ចំនួន៣គ្រាប់ ។

បច្ចុប្បន្នគ្រាប់ទាំងនេះការិយាល័យជំនាញបានប្រគល់ឲ្យស៊ីម៉ាក់យកទៅកម្ទេចចោលរួចហើយ ៕ ភ្នំដា


ចែករំលែក៖