ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងគិតខ្លីចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រឹងខួបយកខ្សែនីឡុងចងកជាប់នឹងធ្នឹមផ្ទះកម្ពស់២ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ។

ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៨និង៣០នាទីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅភូមិទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលប្ដីខ្លួនផឹកស្រាស្រវឹងម្ដងៗ តែងតែរករឿងប្រពន្ធកូន និង វាយចានឆ្នាំង និងរកតែចងកសម្លាប់ខ្លួនរហូតដល់ថ្ងៃកើតហេតុខាងលើ ឮគាត់និយាយបែបនេះទៀតតែ គ្មានអ្នកណាចាប់អារម្មណ៍ ស្មានតែមិនអី ពេលនោះ នាងខ្ញុំ ក៏បានដើរទៅយកថ្នាំគ្រាប់នៅផ្ទះម្ដាយ ឲ្យគាត់លេប ទៅបានមួយសន្ទុះ ស្រាប់កូនរត់ទៅតាមប្រាប់ថា ពុកដេក ក្បែរសរសរផ្ទះ ខណៈភ្លាមនោះ នាងខ្ញុំ រត់មកមើល ឃើញប្ដីចងកស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ តោ្នត វី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកស្វាយលើ បានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យកោសល្យវិច័យ និង ស្រាវជ្រាវ ដោយបានការបំភ្លឺ្លរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ថុន ឡុន ផងនោះ ទើបកម្លាំងជំនាញបានសន្និដ្ឋានថា ករណីខាងលើនេះ ពិតជាធ្វើអត្ថឃាតដោយចងករសម្លាប់ខ្លួនឯងពិតប្រាកដមែនមិនមែនករណីឃាតកម្មនោះឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណីរួចរាល់៕ ប៊ុនរិទ្ធី


ចែករំលែក៖